បន្ទាយមានជ័យ ៖ នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៣នាក់ ដែលប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់លេខ៦៧ នៅជាន់ទី៣ ស្ថិតនៅភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ យោងតាមសេចក្តីរាយការណ៍ពីម្ចាស់បន្ទប់ជួលថា មានមនុស្សប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់។ ក្រោយបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨បាន។
លោកអធិការបានបន្តថា សង្ស័យទាំង៣នាក់ទី១-ឈ្មោះ អាក់ខា រាក់ដេត ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៦៧ភូមិប៉ោតប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២-ឈ្មោះ ឆា លួយខូក ថង ភេទប្រុស អាយុ៥០ឆ្នាំ ទី៣-ឈ្មោះជិរ៉ាក់ផាន់ ជីរាក់សិនប៉ាក់វ៉ាត់ ភេទ ប្រុស អាយុ ៤៣ឆ្នាំ សមត្ថកិច្ចដកហូតបានវត្ថុតាងៈ មានម្សៅសថ្លាក្រាមចំនួន ១៥ថង់តូច ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃមួយ គ្រាប់ សង្ស័យ(ថ្នាំគ្រវី) ថ្នាំគ្រាប់ wy ចំនួន៤១០គ្រាប់ ដេកកេះចំនួន៨ ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួនបំពង់កែវចំនួន២ កំណាត់ ជញ្ជីងសម្រាប់ថ្លឹងមួយ ពណ៌ខ្មៅ ទូរស័ទ្ធចំនួន៣គ្រឿន លិខិតឆ្លង ដែនមួយច្បាប់ ប័ណ្ណប្រជាជនមួយ(ថៃ)
លុយបាតចំនួន៥៣បាត ( កាក់សុទ្ធ ) ប័ណ្ណបើកបរចំនួន២ច្បាប់ កាបូបដាក់លុយពណ៌សូកូឡានិងឯកសារមួយចំនួន។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់បន្ត ៕ ដោយ៖បញ្ញាស័ក្តិ