Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាអាចារ្យ ម្នាក់​ខ្យល់គរ​ស្លាប់ ពេល​កំពុង​សូត្រធម៌ ដល់​សព ដែល​ស្លាប់​ដោយសារ​លង់ទឹក

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ លោកតា​អាចារ្យ​ម្នាក់ បានដាក់​ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ធ្វើ​ពិធី​តែម្តង ខណៈពេល​កំពុង​សូត្រធម៌​ប្រោស​ព្រំ​ដល់​សព​បុរស​ម្នាក់ ដែល​ស្លាប់​ដោយ​លង់ទឹក ។ ការស្លាប់​របស់​លោកតា​អាចារ្យ ប្រហែល​ជា​មក​ពី​ធុំក្លិន​ស្អុយ​សព​ពេក​។

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី ត្រង់​ចំណុច​ស្រះ​ទឹក​សហគមន៍ ស្ថិត​ខាងត្បូង​ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សាកសព​ឈ្មោះ មី រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិ​ខ្មែរ​មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ អណ្តែត​ទឹក (​ជនរងគ្រោះ​ជា​មនុ​ស្សញៀ​ន​ស្រា​ស្រវឹង​ជាប្រចាំ​) ដែល​បាន​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ។ ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជប់ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​និង​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ត្រូវស្លាប់ ដោយសារ​លង់ទឹក ពុំ​មាន​ពាក់​ពន្ធ័​ក្នុង​ករណី​ឃាតក​ម្ម​ឡើយ​។​

សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​និង​អាចារ្យ ដើម្បី​ធ្វើ​កិច្ច​ទៅតាម​ប្រពៃណី​សាសនា បុ​ន្តែ​ខណៈពេល​កំពុង​សូត្រធម៌ ប្រោស​ព្រំ​ដល់​សព ស្រាប់តែ​លោក​តា​អាចារ្យ ឈ្មោះ ស៊ិន ម៉េង​ឡេង អាយុ​៦៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​នេះ​ដែរ ត្រូវ​ខ្យល់គរ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ធ្វើ​ពិធី​តែម្តង ។​

សាកសព​ទាំងពីរ ត្រូវបាន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​រៀងៗ​តាម​ប្រពៃណី​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×