Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​គាំងបេះដូង​ស្លាប់ ពេល​មក​ចូលរួម​ពិធី​សែនព្រេន ឲ្យ​ប្អូន

spot_img

កណ្តាល ​៖ យុវជន​ម្នាក់ មក​ចូលរួម​ពិធី​សែនព្រេនឲ្យ​ប្អូន តែ​បែរជា​គាំងបេះដូង​ស្លាប់​ភ្លាមៗ ពេល​កំពុង​ហូបបាយ ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ២០១៨ វេលា​ម៉ោង ១៥និង១៥​នាទី នៅ​ចំណុច​ភូមិ​កណ្តាល ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​សេនាធិការ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ខន ឧត្តម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កម្មករ​ធ្វើ​នំប៉័ង មាន​ទីលំនៅៗ​ភមិ​ក្អម​សំណរ ឃុំ​ក្អម​សំណរ​ស្រុក​លើកដែក ខេត្ត​កណ្តាល ។​

​តាម​ការបំភ្លឺ​ឈ្មោះ​ឆូត រ៉ាឈី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កម្មក​រដឹក​នំ​បុ័ង មាន​ទីលំនៅ​ភូមិ​កណ្តោល​កោះ ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង​ខេត្ត​កណ្តាល បានឲ្យដឹងថា​: នៅ​ប្រហែល​វេលា​ម៉ោង​១៣ ឈ្មោះ​ខន ឧត្តម​(​ជនរងគ្រោះ​) បាន​សុំ​ខ្លួន​មក​លេង​ក្នុង​កម្មវិធី​រៀប​សែនព្រេន របស់​ប្អូន​ខ្លួន លុះ​ពេល​មកដល់​ម៉ោង កើត​ខាងលើ​ឈ្មោះ​ខន ឧត្តម​បាន​អង្គុយ​ហូប​បាយ ហើយ​ដើរ​ទៅ​បន្ទប់ទឹក​។ ពេល​ចេញពី​បន្ទប់ទឹក​វិញ បាន​ឡើង ក៏​ឡើង​ទៅលើផ្ទះ រួច​បាន​ហៅ​ឈ្មោះ ផាន់​ណា ឲ្យ​រក​ប្រេង​កូឡា​យក​មក​ហឹត ឮ​ដូច​ច្នេះ​ឈ្មោះ​ផាន់​ណា បាន​យក​ប្រេងកូឡា​ទៅឲ្យ​ឈ្មោះ​ខន ឧត្តម ហឹត រួច​កោសខ្យល់ និង​នាំគ្នា​រិត​ដើមទ្រូង​ឲ្យ ភ្លាម​នោះ​ជនរងគ្រោះ​បាន​បែក​ពពុះ​មាត់ ពេល​ឃើញ​សភាព​ដូច្នេះ ក៏​នាំគ្នា​ហៅ​ឈ្មោះ​ឧត្តម តែ​មិន​ឆ្លើយតប ហើយ​គ្នា​លើក​ឈ្មោះ​ឧត្តម មក​ដាក់​លើ​គ្រែ​មុខផ្ទះ ហើយ​បាន​នាំគ្នា​ធ្វើ​ចលនា​ឲ្យ តែ​មិន​ព្រម​ដឹងខ្លួន​ឡើយ ហើយ​ឈ្មោះ​ឧត្តម បាន​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ ។ បន្ទាប់មក​បាន​រាយការណ៍ ទៅ​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ស្រុក កម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បាន​ធ្វើ​ការពិនិត្យ ឃើញថា​: មាន​ស្នាម​កោសខ្យល់​នៅ​ផ្នែក​ខាង​មុខ​ជាច្រើន​ឆ្នូត ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​តាម​ការបញ្ជាក់​អះអាង​របស់​ឈ្មោះ​ខន សុខា ភេទ​ស្រី អាយុ ៣០​ឆ្នាំ ដែល​ត្រូវ​ជា​បងស្រី​បង្កើត​របស់​ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ​កន្លងមក ធ្លាប់​មាន​កើត​ជំងឺ​បេះដូង​ជាប្រចាំ ។​

​នគរបាល​បាន​សន្និដ្ឋានថា ក្រោយ​ពី​ជំនាញ​ពិនិត្យ​សព​ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ គាំងបេះដូង​ពិតប្រាកដ​មែន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×