Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមចោរឆក់ ៤​នាក់ នៅ​ក្រុង​ច្បារមន និង​ផ្សារ​កំពង់ស្ពឺ ជាប់​ខ្នោះ​របស់​នគរបាល

spot_img

​កំពង់ស្ពឺ​ ៖​ ក្រុមចោរ​៤​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ក្នុង​ទឹកដី​ក្រុង​ច្បារមន និង​ផ្សារ​កំពង់ស្ពឺ​ត្រូវ​ចាប់ខ្លួន និង​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ចំនួន ៤​នាក់ ហើយ​កំពុង​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ថែម​ទៀត​។ លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន ៤​នាក់​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ ត្រូវបាន​បង្ហាញ​មុខ ជា​សាធារណៈ​។​

​លោកស្នងការ​បាន​រៀបរាប់ថា មុខសញ្ញា​សង្ស័យ ៤​នាក់​ពាក់ព័ន្ធ​ករណី​លួច​ដោយ​ស្ថាន​ទម្ងន់ ទោស​(​ឆក់​កាបូប​)​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ ស្រាវជ្រាវ​បង្ក្រាប​បាន​ភ្លាមៗ ដកហូត​សម្ភារៈ និង​មធ្យោបាយ​ប្រព្រឹត្ដបទ​ល្មើស​(​ម៉ូតូ​)​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៨ ម៉ោង​២១ នៅតាម​ផ្លូវ​លេខ ១៤៤០ ស្ពាន​រលួស ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ច្បារ​មន ក្រុង​ច្បារមន មាន​ករណី​លួច​ដោយ​ស្ថាន​ទម្ងន់​ទោស​(​ឆក់​កាបូប​) ជនសង្ស័យ ២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​Dream ពណ៌​ខ្មៅ ជនរងគ្រោះ​ឈ្មោះ ឆេង លាង​ងីម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ជនល្មើស​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ជនរងគ្រោះ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប តែ​ម្ដង​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ដួល​ម៉ូតូ បែក​ក្បាលជង្គង់​ខាងឆ្វេង បាក់​កដៃ​ឆ្វេង​(​របួសធ្ងន់​) សម្ភារៈ​ក្នុង​កាបូប​រួមមាន លុយ ៣៥០០ ០០០​រៀល អត្តសញ្ញាណប័ណ្ណ ១​សន្លឹក លិខិតឆ្លងដែន ១​ក្បាល កាតគ្រី​ម៉ូតូ​៣ កាត​ATM លី​ហួ ១ ។ ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បើក​កិច្ច​ប្រតិបត្តិការ​ស៊ើបអង្កេត រហូត​ដល់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជន​ស្ស័​យ​ចំនួន ៤​នាក់ រួមមាន ៖១.​ថុល ប៊ុន​ថៃ ប្រុស​អាយុ ១៧​ឆ្នាំ​នៅ​ភូមិ​ក្រាំង​តា​រ័ត្ន ឃុំ ព្នាយ ស្រុក​សំរោង​ទង បាន​ដកហូត​ម៉ូតូ C125 ស៊េរី​២០១៨ ពណ៌​ខ្មៅ​ស្លាក​លេខ​1L-1733(​ម៉ូតូ​ធ្វើ​សកម្មភាព​)​ជា​អ្នកបើក​ម៉ូតូ ២.​នៅ លី​ហៀ​ង ប្រុស អាយុ ១៧ ឆ្នាំ​នៅ​ភូមិ​ខោ​ប សង្កាត់រ​កា​ធំ ក្រុង​ច្បារមន​(​អ្នក​ឆក់​) ៣.​សេង ម៉េង​សាន់ ប្រុស អាយុ ១៩​ឆ្នាំ​នៅ​ភូមិ​ខោ​ប សង្កាត់រ​កា​ធំ ក្រុង​ច្បារមន អ្នកបើក​ម៉ូតូ​បិទ​គូថ ៤.​នង រុំ ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ខោ​ប សង្កាត់រ​កា​ធំ ក្រុង​ច្បារមន អ្នកជិះ​ម៉ូតូ​បិទ​គូថ​។​
​ករណី​ខាងលើ ជំនាញ​ខេត្ត​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

​តាម​ចម្លើយ​សារភាព ពួកគេ​នៅ​មាន​គ្នា​រួមគំនិត​ផ្សេងទៀត កំពុង​រត់គេចខ្លួន​។ ពួកគេ​បាន​ឆក់​ជា​ច្រើន​កន្លែង​ផ្សេងទៀត និង​ខេត្ត​ផ្សេងទៀត ជាច្រើន​ករណី​ផងដែរ​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច បន្ត​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​បក្ខពួក ដែល​នៅ​សេសសល់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×