Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើបម៉ាកRangover ពាក់ផ្លាកលេខខេមរភូមិន្ទ បើកមិនប្រយ័ត្នទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក Rangrover ពាក់ផ្លាកលេខខេមរភូមិន្ទមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី១ខែមិនា ឆ្នាំ២០២៤ លើផ្លូវ២៨៩សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក rangroverពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ខេមរភូមិន្ទ 2.8247 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុ នៅស្តុបច្រកចូលផ្សារទួលគោក ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរបាំងថ្មខូចខាតតិចតួច ចំណែករថយន្តបង្កវិញ បានបាក់កាឡេកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួចខូចខាតយ៉ាងដំណំ។ រីឯម្ចាស់រថយន្តបង្កបានដោះផ្លាកលេខចេញពីរថយន្ត ហើយគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ នគបាលបឹងកក់ទី២ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន ធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×