ពលរដ្ឋនៅហ្វីលីពីន ពិតជាស្រឡាំងកាំង ហើយភ័យស្លន់ស្លោរ ខណៈពេលឃើញទឹកប៊ូមចេញពីអណ្តូង មានពណ៌ចម្លែក ហើយងាយចេះណាស់ ។ ពួកគេបានពឹងពាក់អ្នកជំនាញការឲ្យជួយពិនិត្យមើលរបស់ដែលពួកគេនាំគ្នាហៅថា “ទឹកណ្តូងងាយឆេះ” ។
ក្រុមវិស្វករមកពីអាមេរិកជឿថា នេះជាសញ្ញានៃប្រភពឧស្ម័នចំហេះ មានតម្លៃរាប់ពាន់លានដុល្លារឯណោះ ។
ពលរដ្ឋរស់នៅតំបន់ជនបទ ហ្វីលីពីន ពិតជារីករាយ ពេលឃើញទឹកប៊ូមយកមកប្រើបែរជាងាយឆេះ សម្រាប់ចម្អិនអាហារ ។
ហេតុការណ៍នេះកើតឡើងនៅបណ្តាខេត្ត Kota Baga និងខេត្ត Makuhari នាភាគខាងត្បូងហ្វីលីពីន ។ តាមការលើកឡើងរបស់ពលរដ្ឋនោះ ទឹកដែលគេប៊ូមឡើងមានពណ៌ចម្លែក ហើយប៊ូមមកធូរណាស់ ។ តាមអ្នកជំនាញការលើកឡើងថា នេះជាលទ្ធផលនៃការស្តុកឧស្ម័ន Metan ។
បណ្តាវិស្វករលំដាប់ជួរមុខ នៃអាមេរិក ចាត់ទុកថានេះជាសញ្ញា នៃប្រភពឧស្ម័នចំហេះដ៏មហាសាលនៅក្រោមដី ។ តម្លៃរបស់វាយ៉ាងតិចបំផុតគឺពី ៣០លានដុល្លារ ទៅដល់រាប់ពាន់លានដុល្លារឯណោះ ។
ជាងនេះទៅទៀត បណ្តាវិស្វករនៅបានឲ្យដឹងថា ឧស្ម័នធម្មជាតិនេះមិនទាន់ដែលត្រូវបានគេធ្វើអាជីវកម្មទេ ។ ប្រការនេះនឹងនាំឲ្យតំបន់ជនបទខាងលើរីកចម្រើនយ៉ាងឆាប់រហ័ស ព្រោះតែប្រភពធនធានដ៏មានតម្លៃនេះ ៕ ចន្ទ្រា