ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រទេសអាចរីកចម្រើនលូតលាស់ ក្លាយពីប្រទេសក្រីក្រ មកដល់ប្រទេស ដែលមានជីវភាពមធ្យមកម្រិតទាបនេះ អត់ត្រូវការពឹងផ្អែកពីចំណូលល្បែងទេ

ទីក្រុងមែលប៊ន ៖ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ក្នុងរយៈពេល២០ឆ្នាំមកនេះ អាចរីកចម្រើនលូតលាស់ក្លាយពីប្រទេសក្រីក្រ មកដល់ប្រទេសដែលមានជីវភាពមធ្យមកម្រិតទាបនេះបាន អត់មានត្រូវការពឹងផ្អែកពីចំណូលល្បែងតាមក្រោមផ្ទះនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាងនៅកម្ពុជា ព្រោះវាមិនបានចំនេញដល់ប្រទេសកម្ពុជានោះទេ មានតែផ្តល់ផលលំបាក ហើយប្រទេសកម្ពុជា អាចរីកចម្រើនលូតលាស់មលដល់ពេលនេះ មិនបានពឹងផ្អែកពីចំណូលល្បែងតាមក្រោមផ្ទះនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ល្បែង ខ្ញុំបានបញ្ជារឱ្យផ្អាកចេញបណ្ណ និងកំពុងឱ្យពិនិត្យមើលត្រូវលុបអាជ្ញាប័ណ្ណចេញ កុំឱ្យវា ព្រោះវាមិនចំនេញនោះទេ គោលដៅរបស់យើងគឺត្រូវពង្រាយរោងចក្រ ពង្រាយការងារបង្កើនចំនូលទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែង ទោះស្របច្បាប់ក៏ដោយ ស្អីនៅក្រោមផ្ទះ ទៅដល់ភូមិឃុំនោះទេ លុបចោលទៅវាអត់ចំណេញទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ល្បែងឥលូវគឺមិនដូចមុននោះទេ ពីមុននោះទេ ពីមុនអាចចាក់កន្ទុយលេខ ព្រឹកចាក់ ល្ងាចអាចចាំអង្គុយអ៊ុតមើល តែឥឡូវចាក់ ៣នាទីចេញម្តង ហើយតាមអនឡាញទៀត អត់បានធ្វើអីទាំងអស់ វាអាចធ្វើឱ្យមានជម្លោះក្នុងគ្រួសារ និងបញ្ហាផ្សេងៗទៀត យល់ល្អកុំឱ្យមានតែម្តងល្អជាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុំអ្នកវិនិយោគទាំងអស់ ខ្ញុំសុំយោគយល់ព្រោះអានេះ អត់ចំណេញប៉ុន្មានទេ ហើយវាបង្កឡើងផលលំបាក ទោះបីជាស្របច្បាប់ក៏ដោយយើងត្រូវដកចេញ ហើយបើខុសច្បាប់ត្រូវបង្ក្រាប់ឱ្យដាច់ណាត់តែម្តង ហើយបើមានស្របច្បាប់កន្លែងណា ខ្ញុំបានឱ្យលោកអគ្គបណ្ឌិតសភាចារ្យ ដើម្បីពិនិត្យគោលនយោបាយឡើងវិញ ហើយចាប់ផ្តើមបិទបណ្តើរៗ និងពិនិត្យមើលដើម្បីឈានដល់ការសម្រេចតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងត្រូវការពង្រាយរោងចក្រ ត្រូវការពង្រាយអាជីវកម្ម ត្រូវការពង្រាយការងារដែលយកលុយចូលហោបៅប្រជាជន ហើយមិនគួរដាក់ល្បែងចូល ដើម្បីយកលុយពីប្រជាជនវិញនោះទេ វាបានធ្វើឱ្យលំបាក ហើយផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវាមិនបានចំណេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម