Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាលស៊ីពាល ! ក្របួចបានម្នាក់ ខណ:ម្ចាស់ម៉ូតូឆែកតាមប្រព័ន្ធGPS ឃើញម៉ូតូរបស់ខ្លួន ដែលជនសង្ស័យកំពុងជិះឌុបគ្នា

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ផ្សេងទៀត ត្រូវបានម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋព័ទ្ធចាប់ ប្រគល់ទៅឲ្យសមត្ថកិច្ច ខណៈដែលពួកគេកំពុងតែជិះម៉ូតូឌុបគ្នា នៅម្តុំផ្សារអូឡាំពិក ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

យោងតាមការរៀបរាប់ពីម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមីនាព្រឹកមិញនេះ មានជនសង្ស័យម្នាក់ ដែលទើបនឹងស្គាល់គ្នាបានខ្ចីម៉ូតូរបស់គាត់ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JR-3931 ចេញពីបន្ទប់ជួលម្តុំទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាច្រើនម៉ោង មិនឃើញជនសង្ស័យខាងលើ យកម៉ូតូមកប្រគល់ឲ្យរូបគាត់វិញនោះទេ ទើបគាត់បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ឲ្យជួយអន្តរាគមន៍ លុះនៅរសៀលថ្ងៃដដែល ម្ចាស់ម៉ូតូក៏បានឆែកតាមប្រព័ន្ធGPS ឃើញសញ្ញាម៉ូតូរបស់គាត់នៅម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហើយគាត់ក៏បានព្យាយាមជិះតាមសញ្ញាប្រព័ន្ធGPS ដែលកំពុងដំណើរ ហើយបន្ទាប់ពីជនសង្ស័យខាងលើ យកម៉ូតូទៅស៊ីគ្រឿងនៅម្តុំឃ្លាំងរំសេវ រួចរាល់ហើយ ក៏បានដឹកគ្នាមកទិញថ្នាំពេទ្យ នៅម្តុំផ្សារអូឡាំពិក ត្រូវបានម្ចាស់ម៉ូតូក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានប្រាប់ថា ម៉ូតូដែលពួកគេជិះមកស៊ីគ្រឿងនេះ ពួកគេបានខ្ចីបន្តពីជនសង្ស័យម្នាក់ទៀត ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ ប្រគល់ទៅឲ្យកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សាមេត

spot_img
×