Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ ២ នាក់ របួសធ្ងន់ ១ នាក់ ,​តៃកុង​ឡាន​រត់​បាត់​

spot_img

​កោះកុង​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​រថយន្ត បុក​នឹង​ម៉ូតូ នៅ​ចំណុច រង្វង់​មូល​អេស៊ីលីដា ស្ថិតក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បណ្តាលឲ្យ​ស្លាប់ ២ នាក់ របួសធ្ងន់ ១ នាក់ នៅ​យប់​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ១០​និង​១៥ នាទី​យប់ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា ជនរងគ្រោះ ១. ឈ្មោះ ស៊ិន ពៅ ភេទ​ស្រី អាយុ ២៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​សង្កាត់ កើតហេតុ ស្លាប់​ពេល​បញ្ជូន​មក​ព្យាបាល នៅ​មន្ទី​ពេទ្យ ។ ២. ឈ្មោះ ស៊ិន ពេជ្យ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​​ទីលំនៅ​​បច្ចុប្បន្ន ភូមិ​-​សង្កាត់ កើតហេតុ ស្លាប់​ពេល​បញ្ជូន​មក​ព្យាបាល នៅ​មន្ទី​ពេទ្យ ។ ៣/ ឈ្មោះ ស៊ីន ពុំ ភេទ​ស្រី អាយុ ២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​-​សង្កាត់ កើតហេតុ របួសធ្ងន់ ។​

សព​រងគ្រោះ ទាំង​ពីរ​ត្រូវបាន​សាច់ញាតិ​ដាក់​តម្កល់​នៅ​មន្ទី​ពេទ្យ​ខេត្ត រីឯ​អ្នក​រងរបួស​ធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ខេត្ត​
​ចំណែក រថយន្ត​បង្ក​រត់​បាត់ ករណីនេះ កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ ៕ ដោយ​៖​កូឡាប​

 

spot_img
×