Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បត់​ឆ្វេង​មិន​ប្រយ័ត្ន​មនុស្ស ៤ នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​

spot_img

​ខេត្ត​ស្វាយរៀង ៖ មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១​និង​១០​នាទី នៅ​ផ្លូវ​ជាតិ​លេខ ០១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤៩-១៥០ ស្ថិតក្នុង​ភូមិកំពោ​តជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ទ្បើង​រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា​ពី​កើត​ទៅ​លិច​។ ម៉ូតូ​ទី​១​ម៉ាក​ហុងដា​សេ ១២៥ ពណ៍​ខ្មៅ​សេរី ២០១៥ ពាក់​ស្លាក​លេខ​ស្វាយរៀង ១G. ៧៥៨១ បើកបរ​ដោយ​ឈ្មោះ ទុំ ផល្លិត ភេទ​ប្រុស អា​យ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ទូរ​សព្ទ័ មាន​ទីលំនៅ​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង (​រងរបួស​ធ្ងន់​ក្បាល​) និង​អ្នករួមដំណើរ ១​នាក់ ឈ្មោះ នាង ចាន់​រ៉ា ភេទ​ប្រុស អាយុ​២២ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា (​រងរបួស​ធ្ងន់​ក្បាល​) បាន​បើកបរ​ពី​កើត​ទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បត់់​ឆ្វេង​ហើយ​ក៍មាន​ម៉ូតូ ១​គ្រឿង ទៀត​បាន​បុក​ប៉ះគ្នា​។​

​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀត​ថា ៖ ម៉ូតូ​ទី​២​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី ២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ ១FM. ២២៥៤ បើកបរ​ដោយ​ឈ្មោះ កង ទ្បា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ច្រក​ម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង (​រងរបួស​ធ្ងន់​ក្បាល​) និង​អ្នករួមដំណើរ ១​នាក់ ឈ្មោះ ចាន់ សា​វី ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ត្រូវជា​ម្តាយ​បង្កើត​អ្នកបើកបរ​មាន​ទីលំនៅ​ភូមិ សង្កាត់​ជាមួយ​គ្នា (​រង​របួសស្រាល​)​។ ចំពោះ​អ្នក​រងរបួស​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេរី ២០១៥ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ទាំង​២​នាក់​ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ 125 សេរី​២០១៦ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​។​

​ប្រភព​ដដែល​បាន​ឱ្យដឹង​បន្ថែមទៀតថា ៖ មូលហេតុ​ចំបង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​សេ 125 សេរី ២០១៥ បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រមូល​វត្ថុតាង​ទាំង ០២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃ​អង្គុញ ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ដោយឡែក​មធ្យោបាយ ខូចខាត​ធ្ងន់​ទាំង ០២​គ្រឿង ៕ វ៉ៃកូ​

 

spot_img
×