ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅទីក្រុងហ្លួងព្រះបាង

ប្រទេសឡាវ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧឃសនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM )និង កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ ឯឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានប្រព្រឹត្តទៅពី ថ្ងៃទី៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមមូលបទ “ អាស៊ាន រួមគ្នាដើម្បី សន្តិភាព សន្តិសុខ និង ភាពធន់។ នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នាឱកាសនោះបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូរទស្សន:គ្នាទោវិញទៅមកស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូខាងក្រៅការគិតគូលើការពង្រឹងឯកភាពនិង មជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់ស្វែងក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus ) ដែលមានស្រាប់។ ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានផ្លាស់ប្តូរ ទស្សនៈស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

ថ្លែងក្នុងការផ្លាស់ប្តូទស្សន: កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោក បង្កឱ្យកើតមានជម្លោះថ្មីៗ ហើយ ធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាក។ ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរួមគ្នារបស់យើងក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមធំៗ ដែលយើងអាចនឹងជួបប្រទះ។ក្នុងន័យនេះយើងចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយនូវការបោកបក់នៃភូមិសាស្ត្រនយោបាយ។ ឯកឧត្តម បានសម្តែងនូវជំនឿជឿជាក់ថា ៖អាស៊ានគឺសក្តិសមជាស្ពានជួយលើបញ្ហានោះ។ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM -Plus)ជាវេទិកាតែមួយគត់ ដែលប្រទេសមហាអំណាចចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរួមគ្នា ឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមរួម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងក្តីរំភើប ដោយបណ្តាប្រទេសមិនមែនបូក និងដៃគូខាងក្រៅជាច្រើនមានការចាប់អារម្មណ៍ចូលរួមកិច្ចសហប្រតិបត្តិការជាមួយ ADMM និងADMM -បូក ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា៖ ការកើនចំណាប់អារម្មណ៍នេះ ជាសក្ខីកម្មមួយដែល ADMM និង ADMM បូកជាវេទិកាមានប្រសិទ្ធិភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់។រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម