មឈូសថ្មមានអាយុកាលរាប់ពាន់ឆ្នាំមួយ ទើបតែត្រូវបានគេធ្វើការបើកចេញនាពេលថ្មីៗ នៅក្នុងប្រទេសអេហ្សីប ហើយអ្វីដែលធ្វើឲ្យប្លែកនោះគឺថា មានមនុស្សរាប់ពាន់នាក់ ចង់សាកភ្លករស់ជាតិទឹកក្រហម ដែលត្រាំគ្រោងឆ្អឹងខ្មោចរបស់មនុស្សបុរាណ។
មនុស្សជាង ៥.៣០០នាក់ បាននិយាយថា ពួកគេចង់ផឹកទឹកក្រហមដែលត្រូវបានរកឃើញនៅក្នុងមឈូសថ្មបុរាណ ដែលមានត្រាំគ្រោងឆ្អឹងមនុស្សបុរាណ អាយុកាលរាប់ពាន់ឆ្នាំ។
អ្នកដែលចង់ផឹកទឹកក្បាលខ្មោចនោះ មួយចំនួនក៏បានធ្វើការយុទ្ធនាការដាក់ញត្តិនៅលើគេហទំព័រ change.org ដើម្បីធ្វើការទាមទារ ឲ្យពួកគេបានផឹកទឹកក្រហមដែលមាននៅក្នុងមឈូសខ្មៅ បុរាណ។
ពួកគេជឿជាក់ថា ទឹកគ្រោងឆ្អឹងនោះអាចជាភេសជ្ជៈប៉ូវកំលាំង ដូច្នេះហើយទើបម្នាក់ៗ ចង់ផឹក៕ សុភ័ក្ត្រ
ប្រភព៖ rt.com