Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ក្របួច​បាន​ចោរឆក់​ស្ទាវ ដែល​ធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្រោយ​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ភ្លាមៗ​

spot_img

​កំពង់ស្ពឺ​៖ លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ បាន​បង្ហាញមុខ​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម​ក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន ក្រោយ​ពី​ដាក់​បទបញ្ជាឲ្យ​មេបញ្ជាការ​មូលដ្ឋាន​ក្រុង​-​ស្រុក តាមដាន​ឲ្យបាន​ដាច់ខាត​មុខសញ្ញា​ចោរឆក់ ដែល​ថ្មីៗ​មាន​ករណី​ឆក់​ជាច្រើន​ករណី ។​

​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​បានឲ្យដឹងថា បន្ទាប់ពី​កើត​ករណី​លួច (​ឆក់​ទូរស័ព្ទ​)​នៅវេលា​ម៉ោង​២១ ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​កា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ បាន​បញ្ជា​ឲ្យ កម្លាំង​នៃ​មន្ទីរ​យុត្តិធម៌ សហការ​ជា​មូលដ្ឋាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​ភ្លាមៗ​មាន ឈ្មោះ ថៃ ម៉េង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ សិស្ស ថ្នាក់​ទី​១០ សាលា​វិទ្យាល័យ ហ៊ុន សែន​ចំបក់ មាន​ទីលំនៅ​ភូមិ​ស្លា ឃុំ​វល្លី​ស ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ ដើមហេតុ​ករណី​ឆក់​ទូរស័ព្ទដៃ របស់​ជនរងគ្រោះ ឈ្មោះ នៅ បុប្ផា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់រ​កា​ធំ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ ។​

លោក​មេបញ្ជាការ​បញ្ជាក់​ថា ឃាត់​ជនស័ង្ស​ខាងលើក​ម្លាំង​បាន​ដក​ហូត វត្ថុតាង នឹង​សម្ភា​រះ រួមមាន ម៉ូតូ ០១​គ្រឿង ម៉ាក C.១២៥ ពណ៌​ខ្មៅ សេរី​២០១៧​ពាក់​ស្លាក លេខ​កំពង់ស្ពឺ​.1J.2750 (​ម៉ូតូ​របស់​ជនសង្ស័យ​) ទូរស័ព្ទ ១​គ្រឿង ម៉ាក​OPPO.5s ពណ៌​ខ្មៅ​
(​របស់​ជនរងគ្រោះ​) ។​

សូមបញ្ជាក់​ថា មួយ​រយៈ​ចុង​គេ​សង្កេតឃើញ​មាន ករណី​ចោរឆក់​ជាច្រើន ករណី​ក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន ហើយ​ក៏​ត្រូវ​បាន​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ និង​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​កងកម្លាំង​សមត្ថកិច្ច​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់​សាធារណៈ សុវត្ថិភាព​ជូន​ពលរដ្ឋ ។​

បច្ចុប្បន្ន ជនសង្ស័យ​នឹង​វត្ថុតាង​សម្ភារៈ​ខាងលើ បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បីកសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅកាន់​តុលាការ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×