ម្សិលមិញនេះ មានមតិច្រើនផ្ទុយគ្នាជុំវិញស្ថានការណ៍នៅ Zimbabwe ទាក់ទងនឹងប្រធានាធិបតីវ័យ ៩៣ឆ្នាំ Robert Mugabe ។
បើតាម AFP ដែលដកស្រង់សម្តីរបស់តំណាងរាស្ត្រ Paul Mangwana នោះ សភាប្រទេសនេះនឹងចាប់ផ្តើមនីតិវិធីដំបូងនៃដំណើរការចោទប្រកាន់គឺ ការសម្រេចចិត្តមួយនៅថ្ងៃទី ២១/១១ បើកផ្លូវសម្រាប់ធ្វើការចោទប្រកាន់ទោស។
នៅពេលសេចក្តីសម្រេចចិត្តនេះ ត្រូវបានអនុម័ត បណ្តាអ្នកតំណាងរាស្ត្រ Zimbabwe នឹងបង្កើតគណៈកម្មាធិការស៊ើបអង្កេតប្រកាសលទ្ធផលជូនដល់ព្រឹទ្ធសភា។
ប្រធានាធិបតី Mugabe នឹងត្រូវទម្លាក់ចេញពីមុខតំណែង ប្រសិនបើមានសំឡេងឆ្នោត ២/៣នៅរដ្ឋសភា និងព្រឹទ្ធសភា។
ស្របពេលជាមួយគ្នានោះ Reuters ដែលដកស្រង់ព័ត៌មានពីមន្ត្រីជាន់ខ្ពស់ Zimbabwe ឲ្យដឹងថា តាមការចរចារវាងប្រធានាធិបតី Zimbabwe Robert Mugabe ជាមួយបណ្តានាយទាហានជាន់ខ្ពស់នោះ មេដឹកនាំវ័យ៩៣ឆ្នាំនេះ បានយល់ព្រមលាលែងពីតំណែង ហើយពាក្យសុំលាលែងរបស់លោកកំពុងត្រូវបានគេពង្រាង។
ព័ត៌មានថ្មីបំផុតពី CNN នោះ នៅចុងថ្ងៃទី ២១/១១/២០១៧ -20/11/2017នេះ លោក Mugabe បានយល់ព្រមលាលែងពីតំណែងដែរ៕ សូយន