Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្ទាវ​៣​នាក់​ឆក់​ទូរស័ព្ទ​ទំនើប របស់​ជនជាតិ​ចិន ត្រូវ​នគរបាល​ក្រុងព្រះសីហនុ​ចាប់ខ្លួន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពី​បទ​ឆក់​ទូរស័ព្ទដៃ​ម៉ាក IPHONE X ពណ៌​ខ្មៅ របស់​បុរស​ជនជាតិ​ចិន​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្លូវ​ឧតុនិយម ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​នគរបាល​អធិការ​ក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​មាន ឈ្មោះ ហ៊ុយ សេង​លី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកបើក​ម៉ូតូ )​។ ឈ្មោះ វី ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ ក្រុម​៣៥ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ( ជិះ​ពីក្រោយ​ឆក់ ) និង​ឈ្មោះ ខន ម៉ាប់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ក្រុម​៣៥ ភូមិ​៣ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ( សមគំនិត )​។​

សមត្ថកិច្ច​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាន​រឹបអូស​ម៉ូតូ ១​គ្រឿង ម៉ា​កនិច ពណ៌​ស​-​ខ្មៅ ស្លាក​លេខៈ ភ្នំពេញ ១CW-៣៤១៩ ( មធ្យោបាយ​ធ្វើ​សកម្មភាព )​។​

ចំពោះ​ជនសង្ស័យ​ខាងលើនេះ កម្លាំង​ករិយាល័យន​គ​របាល​ព្រហ្មទណ្ឌ​កំពុង​ចាត់ការ​តាម​នីតិវិធី​៕ ដែន សីមា​

spot_img
×