ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់កម្ពុជានិងអាហ្រ្វិកខាងត្បូង ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្ដែងការគួរសមដោយ ឯកឧត្តម  Darkey Ephraim Africa ដែល ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាហ្វ្រិកខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ១៩៩៥។ ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងក៏ដូចជាពង្រីកការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាព នៃការបង្កើតយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីធ្វើជាវេទិកាក្នុងការរិះរកមធ្យោបាយ សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ជាពិសេសក្នុងការលើកកម្ពស់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តម ជុំ សុន្ទរី បានសន្យាថា នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តម Darkey Ephraim Africa ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម