យន្តហោះធំបំផុតពិភពលោក Airlander 10 បានធ្លាក់នៅមណ្ឌល Bed fordshire ចក្រភពអង់គ្លេសធ្វើឲ្យមនុស្ស២នាក់ រងរបួសនៅព្រឹកថ្ងៃទី ១៩/១១ (ម៉ោងនៅតំបន់)។
យន្តហោះ “កូនកាត់” និងពោងហោះ Airlander 10 មានប្រវែង ៩២ម៉ែត្រ ទម្ងន់ ២០តោន បានធ្លាក់នៅវាលស្រែ Bedfordshire ពុំបាន ២៤ម៉ោងផងក្រោយការហោះហើរសាកល្បងប្រកាសថា បានជោគជ័យ។
ពេលយន្តហោះធ្លាក់ ពុំមានមនុស្សនៅលើយន្តហោះទេ។ រីឯអ្នករងរបួសគឺកំពុងស្ថិតនៅវាលស្រែ។ ក្រោយពេលធ្លាក់ចុះដី Air Lander 10 បានត្រូវខ្ទេចខ្ទីទាំងស្រុង ។
ក្រោយពេលហេតុការណ៍នេះកើតឡើង ប៉ូលិសបានឡោមព័ទ្ធផ្លូវទាំងឡាយ ហើយទូន្មានពលរដ្ឋឲ្យចៀសចេញឆ្ងាយពីកន្លែងកើតហេតុ ព្រោះខ្លាចមានគ្រោះថ្នាក់បណ្តាលមកពីការជ្រាបចេញឥន្ធនៈពីយន្តហោះ។
មូលហេតុនាំឲ្យមានហេតុការណ៍អាក្រក់នេះ កំពុងត្រូវបានធ្វើការស៊ើបអង្កេត។
តាមក្រុមហ៊ុនផលិត AirLander 10 -Hybrid Air Velicles (HAV) នេះពុំមែនជាលើកទី១ទេ ដែល Airlander 10 ប្រទះនឹងគ្រោះថ្នាក់នេះ។ កាលពីខែ ៨/២០១៦ យន្តហោះនេះបានបុកប៉ះបង្គោលភ្លើង។
Airlander 10 អាចដឹកអ្នកដំណើរបាន ៦០នាក់ និងមានគំរោងដាក់ឲ្យប្រើប្រាស់ជាជើងហោះហើរពាណិជ្ជកម្មជាន់ខ្ពស់ពីឆ្នាំ ២០១៩តទៅ៕ សូយន