Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការសម្រេចចោទប្រកាន់ជនជាតិចិន ៣នាក់ និងជនជាតិម៉ាឡេស៊ី១នាក់ ករណីគ្រឿងញៀន ទម្ងន់ប្រមាណ៦គីឡូក្រាម និងសម្អាតប្រាក់ នៅចំណុចទីតាំងខារ៉ាអូខេ CITY OF STARRY SKY

spot_img

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយ្យការអមសាលាឧមុខរាជធានីភ្នំពេញ
បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនជាតិចិនចំនួន៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន១នាក់ ករណីគ្រឿងញៀន ទម្ងន់ប្រមាណ៦គីឡូក្រាម និងសម្អាតប្រាក់។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី គ្រឿងញៀន នៅចំណុចទីតាំងខារ៉ាអូខេ CITY OF STARRY SKY ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន០១នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់១.៦៤៨ក្រាម ប្រភេទMDMA មានទម្ងន់២.៣៣៦,៥២ក្រាម ប្រភេទកេតាមីន មានទម្ងន់៧២៤,៩០ក្រាម កញ្ជាក្រៀម មានទម្ងន់១០៨,០៩ក្រាម និងសារ ធាតុមិនច្បាស់ទម្ងន់៩២៥,០២ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។ ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យជនជាតិចិន ចំនួន៣នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន១នាក់ និង បក្ខពួក ពីបទ ជួញដូរ រក្សាទុក ចាត់ចែង និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤០ មាត្រា៤២ និងមាត្រា៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទ សម្អាតប្រាក់ជា បទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៧១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×