Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការយោធភូមិភាគទី៣ ៖ អាវុធគ្រាប់ដែលផ្ទុះ ដឹកជញ្ជូនមកពីខេត្តកោះកុង កំពុងជញ្ជូនដាក់ចូលក្នុងឃ្លាំងគ្រាប់បច្ចេកទេស យោធភូមិភាគទី៣

spot_img

កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី ៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានចេញរបាយការណ៍សូមគោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤និង២៥នាទី មានករណីផ្ទុះឃ្លាំងគ្រាប់ បានកើតឡើងនៅ ទីតាំងឃ្លាំងគ្រាប់បច្ចេកទេស យោធភូមិភាគទី៣។

ការខូចខាតបឋម រួមមាន៖
-មនុស្សចំនួន ២០នាក់ (អាចស្លាប់ទាំងអស់) ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។
-ចំពោះអាវុធ-គ្រាប់មកពីខេត្តកោះកុងមាន រថយន្ត ៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាប់នៅលើរថយន្ត ,រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។
-ចំនួនអាវុធគ្រាប់ដែលដឹកជញ្ជូនមកពីខេត្តកោះកុង មាននៅក្នុងឧបសម្ព័ន្ធ ជូនភ្ជាប់ជាមួយរបាយការណ៍ -អាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគ (មិនទាន់សរុបបាន)
-អគារខូចខាតធ្ងន់ធ្ងរ ចំនួន ៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ១ ខ្នង និងអគារការិយាល័យ ក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។ -ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ហាការយោធភូមិភាគ ចំនួន ២៥ខ្នង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×