Thursday, September 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ៖ កម្ពុជា បានបញ្ជូនលិខិត តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្ដងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំង យោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិត តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្ដងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំង យោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរបាន និងកំពុងរស់ នៅជាច្រើនទសវត្សរ៍មកហើយ។

១. ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡានដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅ ចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស
ចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។

២. នៅថ្ងៃទី ២៦ និង ២៨ ខែសីហា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធាន ការិយាល័យសម្របសម្រួលបេសកកម្មសន្តិសុខជាតិ ក្រោមការដឹកនាំ ប្រតិបត្តិការយោធានៃកង ទ័ពភូមិន្ទថៃ បានប្រកាសជាសាធារណៈនូវឱសានវាទឱ្យកម្ពុជា “ជម្លៀស” ពលរដ្ឋរបស់ខ្លួនចេញ ពីភូមិជោគជ័យ ក្នុងរយៈពេល ៣-៦ខែខាងមុខ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខពីការបណ្តេញ ចេញដោយការប្រើប្រាស់កម្លាំងពីសំណាក់យោធាថៃ។ ស្របពេលដែលអាជ្ញាធរថៃបានដំឡើង ផ្ទាំងបដាផ្សព្វផ្សាយប្រកាសខាងលើ អភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃក៏បានផ្ញើលិខិត ផ្លូវការមួយច្បាប់ទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធបញ្ហានេះផងដែរ។

៣. រាល់សកម្មភាពខាងលើ និងផែនការដែលបានប្រកាសក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋថៃ
លើតំបន់ដែលពលរដ្ឋខ្មែររាប់រយគ្រួសារបាននិងកំពុងរស់នៅរាប់ទស្សវត្សរ៍មកនោះ បុង្កឲ្យមាន ការព្រួយបារម្មយ៉ាងខ្លាំង ស្របនឹងការប៉ុនប៉ងបោះបង្គោលព្រំដែនជាឯកតោភាគី តាមរយ ការប្រើប្រាស់មធ្យោបាយយោធា។ នេះគឺជាការរំលោភលើអាណត្តិការងាររបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្ទុយពីស្មារតីនៃអនុស្សារណៈយោគយោលគ្នាឆ្នាំម ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ កិច្ចព្រមព្រៀងស្ដីពីបទ ឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយ ស្មារតីមិត្តភាព ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្រប តាមច្បាប់អន្តរជាតិ និងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ប្រកាន់នូវជំហរជាគោលការណ៍របស់ ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីថែរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×