Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្នខ្ពស់ មានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ File photo.exe !!!

នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ នាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ…ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។

នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×