Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដែលជាអ្នកសារព័ត៌មានអនឡាញ ត្រូវជនសង្ស័យ១ក្រុម បម្រុងប្លន់យកម៉ូតូឌ្រីមសង់មួយគ្រឿង តែមិនបានសម្រេច

spot_img

រាជធានីភ្នំពេញ ៖ អ្នកសារព័ត៌មានអនឡាញម្នាក់ចេញពីបំពេញកាងារហើយ ជិះម៉ូតូឌ្រីមសង់ត្រឡប់ទៅផ្ទះវិញ ត្រូវក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូផ្តួល និងកាប់បម្រុងប្លន់យកតែមិនបានសម្រេច។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ ចំនុចទល់មុខកន្លែងវីងវេរលុយមួយកន្លែង ស្ថិតនៅលើផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមការរៀបរាប់ពីបុរសជនរងគ្រោះនិងជាអ្នកសារព័ត៌មានអនឡាញ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1M-0138 ជិះចេញពីគោលដៅ ស្ពានអាកាសផ្សារដីហុយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំចោមចៅ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងទៅ ខណៈពេលជិះដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខ ក្រុមជនសង្ស័យមួយក្រុម មានគ្នីគ្នាជាច្រើននាក់បានជិះម៉ូតូ៥ទៅ៦គ្រឿង ជិះមកពីក្រោយរួចក៏មកធ្វើសកម្មភាព ធាក់ម៉ូតូរបស់ គាត់ពីក្រោយ បណ្ដាលឱ្យដួលអូសទៅមុខជាច្រើនម៉ែត្រ និងធ្វើឱ្យរងរបួសរលាត់ដៃជើងតិចតួច ។ ពេលនោះដែរជនរងគ្រោះ ក៏បានដកសោរចេញពីម៉ូតូរត់គេចខ្លួន និងស្រែកឆោឡោឲ្យអ្នកជិះខាងជួយ ក្រោយមកជនសង្ស័យក៏នាំគ្នាកាប់បំផ្លាញម៉ូតូជនរងគ្រោះរងការខូចខាត ហើយក៏ជិះគេចខ្លួនតែម្តងទៅ។

ក្រោយកើតហេតុក៏មានអ្នកសារព័ត៌មានដូចគ្នាជាច្រើននាក់ ចុះមកដល់រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

គួរបញ្ជាក់ផងទៀតដែរថា ពាក់ព័ន្ធនឹង ករណីខាងលើនេះដែរ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នាំជនរងគ្រោះឱ្យដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យទាំងនោះ យកមកចាត់ការទៅតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សាមេត

spot_img
×