Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងក្រសួងឧស្សាហកម្ម វបន ពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាកាត់បន្ថយវិទ្យុសកម្មចំណីអាហារ និងគ្រប់គ្រងសត្វល្អិតចង្រៃ

spot_img

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណងឧស្សាហកម្ម រួមទាំងការកាត់បន្ថយវិទ្យុសកម្មចំណីអាហារ និងបច្ចេកទេសគ្រប់គ្រងសត្វល្អិតចង្រៃ នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដឹកនាំដោយ ឯកឧត្តម Liu Hua កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសជាច្រើន។ ឯកឧត្តមបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេសដែលផ្តល់ដោយ IAEA និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ដើម្បីទាញយកបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។

ឯកឧត្តម Liu Hua បានជម្រាបជូនពីបេសកកម្មរបស់ IAEA ក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព និងសន្តិភាពនៅទូទាំងពិភពលោក។ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ខ្លួន ទីភ្នាក់ងារ IAEA កំពុងពង្រីកការគាំទ្រដល់រដ្ឋជាសមាជិកនៅក្នុងវិស័យផ្សេងៗ ដូចជាសុខាភិបាល កសិកម្ម និងបរិស្ថាន។ កម្មវិធីដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា រួមមានការប្រើប្រាស់បច្ចេកទេសនុយក្លេអ៊ែរសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ការអភិវឌ្ឍកសិកម្ម និងបរិក្ខារកាត់បន្ថយវិទ្យុសកម្មជាដើម ក្នុងគោលដៅលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពចំណីអាហារ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាកាត់បន្ថយវិទ្យុសកម្មឧស្សាហកម្ម ពិសេសឧស្សាហកម្មចំណីអាហារ និងការគ្រប់គ្រងសត្វរុយ ដោយប្រើបច្ចេកទេសបង្កាត់ដើម្បីបន្ថយការបង្កកំណើតនៃសត្វល្អិតចង្រៃ (sterile insect technique)។ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពុហភាគី និងទ្វេភាគី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×