Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍ក្រុមហ៊ុន CSNC ចំពោះការស្វែងរកការគាំទ្រពីក្រសួងកសិកម្ម លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

spot_img

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងស្វាគមន៍ ចំពោះការស្វែងរកការគាំទ្រពីក្រសួងកសិកម្ម លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ និងមាននិរន្តរភាព ក្រុមហ៊ុនចាំបាច់ត្រូវមានផែនការវិនិយោគច្បាស់លាស់ និងមានការសហការល្អជាមួយរដ្ឋាភិបាល ដើម្បីឱ្យដំណើរវិនិយោគស្របតាមគោលនយោបាយជាតិ និងទទួលបានការគាំទ្រវិនិយោគ និងការសម្របសម្រួលផ្សេងៗទៀតពីក្រសួង។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាពក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ ប្រកបដោយគុណភាពសម្រាប់នាំចេញ ការកាត់បន្ថយថ្លៃដើមផលិត មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់ផលិតកម្មល្អ ផ្តល់ចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដែលកសិករមានលទ្ធភាពសងត្រឡប់ និងទទួលបានផលចំណេញ។

សូមជម្រាបជូនថា ក្រុមហ៊ុនមានផែនការវិនិយោគជាច្រើនដូចជាស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×