Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត TUNDRA ពាក់ផ្លាកលេខនគរបាល បើកលឿនរេចង្កូតឡើងខឿនពុះចែកផ្លូវ ជ្រុលទៅបុកចំពីមុករថយន្ត LexusLX570 បើកនៅផ្លូវម្ខាងទៀត ខូចខាតយ៉ាងដំណំ

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក TUNDRAមួយគ្រឿង ក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនប្រយ័ត្នក៏បានរេចង្កូតបុកខឿនពុះចែកផ្លូវ ជ្រុលក្បាលចូលទៅផ្លូវម្ខាងទៀត បុកចំពីមុខរថយន្ត LexusLX570 យ៉ាងពេញទំហឹងខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣:១០នាទីរសៀលថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៤ ចំណុចក្បែនិងរដ្ឋករទឹកនៅក្នុងបរិវេណបឹងកក់ ស្ថិតនៅតាមបណ្តោយផ្លូវផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLexus LX 570 ពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-6869 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវR៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈពេលបើកមកដល់ចំនុចកើតហេតុខាងលើស្រាប់តែគេឃើញមាន រថយន្តមួយគ្រឿងទៀតម៉ាក TUNDRA ពណ៌សពាក់ផ្លាកលេខ នគបាល 2-3564 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុ ដោយស្ថានភាពផ្លូវកោងមិនបានប្រយ័ត្នក៏រេចង្កូតបុកខឿន ពុះចែកផ្លូវរងការខូចខាតរួចបន្តល្បឿន ជ្រុលក្បាលចូលទៅផ្លូវម្ខាងទៀត បុកចំពីមុខ រថយន្ត Lexus LX570 យ៉ាងពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ខូចខាតតែខឿនផ្លូវនិងរថយន្តទាំង២គ្រឿងតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img