Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

spot_img

បន្ទាយមានជ័យ ÷ នៅវេលាម៉ោង៣និង០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចលើផ្លូវមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ រួមមាន ១-ឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅបៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ជន វណ្ណឌី ហៅទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),៣-ឈ្មោះ នូ ទិត្យរតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្ននៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់), ៤-ឈ្មោះ សន ផានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់), ៥-ឈ្មោះ សុតធីផាត់ កៃថង់ស៊ុក ហៅបត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),៦-ឈ្មោះ អៀ លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង បច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់យកសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស និងក្រាមម្ស៉ៅសថ្លា (កេតាមីន) ចំនួន ២០កូនថង់កិប ទម្ងន់ ១២២,៩៣ក្រាម, គ្រឿងញៀនប្រភេទកេតាមីនទឹក ចំនួន ២ប្រអប់ ស្មើនឹង ៥០ដប ទម្ងន់ ១៨១២,២ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ២០កញ្ចប់ ទម្ងន់ ២០០,៥ក្រាម, កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម(អ៊ិចស្តាស៊ី) (FB ១៣កញ្ចប់+Ferrari ៧កញ្ចប់) ចំនួន ២០កញ្ចប់ ទម្ងន់ ៣១៣ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅ Rolls Roycc (អ៊ិចស្តាស៊ី) ចំនួន ៤កញ្ចប់ ទម្ងន់ ៧១,១ក្រាម, កញ្ចប់ម្ស៉ៅពណ៌ផ្កាឈូក Rolls RR (អ៊ិចស្តាស៊ី) ចំនួន ៤កញ្ចប់ ទម្ងន់ ៩,២ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន ១គ្រាប់ ទម្ងន់ ០,១៧ក្រាម , ម៉ូតូ ចំនួន ៤គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈានដល់ការបង្រា្កបកកម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ លុះដល់ចំណុចលើផ្លូវមុខក្លឹបMEX CLUB បានប្រទះឃើញជនសង្ស័យឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅ បៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាមុខសញ្ញាគ្រឿងញៀន ដោយមានការសង្ស័យកម្លាំងបានសួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានគ្រឿងញៀនម្ស៉ៅក្រាមសថ្លា(កេតាមីន) ចំនួន ២កូនថង់កិប ទម្ងន់ ១,៧៩ក្រាម នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួនាំ។ ក្រោយពីការឃាត់ខ្លួន និងបានចម្លើយសារភាពពីជនសង្ស័យខាងលើ កម្លាំងបានកំណត់មុខសញ្ញា ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៥នាក់បន្ថែមទៀត ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×