ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសកូរ៉េខាងជើងចូលក្នុងបញ្ជី ប្រទេសដែលគាំទ្រអំពើភេវរកម្មសារជាថ្មី ៩ឆ្នាំ ក្រោយពេលរបបនេះ ត្រូវបានដកចេញពីបញ្ជី។
ការប្រកាសពីការដាក់បញ្ជូលព្យុងយ៉ាងក្នុងបញ្ជី ត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញ ក្នុងកំឡុងពេលជួបប្រជុំនៅគណៈរដ្ឋមន្ត្រី។ លោកថ្លែងថា ក្រសួងរតនាគារ និងប្រកាសពីទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ។
“នៅថ្ងៃនេះ អាមេរិចបានដាក់បញ្ជូលកូរ៉េខាងជើង ជារដ្ឋគាំទ្រអំពើភេរវកម្ម។ រឿងនេះវាគួរកើតឡើងយូរមកហើយ”។ របបកុម្មុនិស្តព្យុងយ៉ាង ត្រូវបានដកចេញពីបញ្ជីកាលពីឆ្នាំ ២០០៨ ដោយប្រធានាធិបតី George W. Bush។
នាយករដ្ឋមន្ត្រីជប៉ុន ហ្សីនហ្សូ អាប៊េ បានស្វាគមន៍ចំពោះវិធានការណ៍អាមេរិចប្រឆាំងកូរ៉េខាងជើង។
លោកអាប៊េ ថ្លែងថា “ប្រទេសរបស់ពួកយើងសូមស្វាគន៍ និងគាំទ្រការសម្រេចចិត្តអាមេរិចក្នុងការដាក់បញ្ជូលកូរ៉េខាងជើងក្នុងបញ្ជីជារដ្ឋគាំទ្រភេវរកម្ម”។
លោកប្រធានាធិបតី ត្រាំ និយាយថា កូរ៉េខាងជើងបានគាំទ្រសកម្មភាពភេវរកម្មច្រើនលើកច្រើនសារ ដោយរួមមានការឃាតកម្មលើដីបរទេស។
លោកថ្លែងទៀតថា “ការដាក់បញ្ជូលជាថ្មីនេះ នឹងមានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើកូរ៉េខាងជើង និងគាំទ្រយុទ្ធធនាការរបស់ពួកយើងដើម្បីធ្វើឲ្យរដ្ឋឃាតកម្មមានភាពឯកោ”។
បច្ចុប្បន្ន កូរ៉េខាងជើងកំពុងហ៊ុំព័ទ្ធទៅដោយទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ដោយសារតែការភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
បើតាមការបញ្ជាក់របស់មន្ត្រីការទូតអាមេរិច និងចិនកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងកុំពុងមានប្រសិទ្ធិភាព។
ទោះយ៉ាងណា មេដឹកនាំកូរ៉េខាងជើងធ្លាប់ប្រកាសថា ការដាក់សម្ពាធលើខ្លួន មិនអាចធ្វើឲ្យពួកគេបោះបង់គោលដៅក្នុងការសម្រេចនុយក្លេអ៊ែរឡើង ផ្ទុយទៅវិញ វារឹតតែធ្វើឲ្យពួកគេខំពន្លឿនមហិច្ឆតារបស់ខ្លួន៕ សុភ័ក្ត្រ