មនុស្សជាច្រើនមានទម្លាប់បរិភោគផ្លែឈើភ្លាមក្រោយពេលបាយ ដោយមិនដឹងថា បរិភោគពេលពោះទទេ អាចជួយកម្ចាត់ជាតិពុល, ផ្គត់ផ្គង់ថាមពលនិងជំនួយដំណើរការបញ្ចុះទម្ងន់ ។
ពួកអ្នកជំនាញការឲ្យដឹងថា បរិភោគផ្លែឈើភ្លាមក្រោយពេលបរិភោគអាហារផ្សេងៗ អាចទប់ស្កាត់ការស្រូបយកសារជាតិរ៉ែ និងវីតាមីនក្នុងផ្លែឈើចូលក្នុងសរីរាង្គ ។
តាមវេជ្ជបណ្ឌិតជនជាតិអាមេរិក, Herbert Shelton, អ្នកបានស្រាវជ្រាវពីបញ្ហានេះ, ផ្លែឈើមួយចំនួនគួរបរិភោគពេលពោះទទេ ទើបផ្តល់គុណប្រយោជន៍ល្អចំពោះសុខភាពលើសពីថ្នាំប៉ូវទៅទៀត ។
១- គីវី
គីវីជាប្រភពដ៏ច្រើននៃប៉ូតាស្យូម, ម៉ាញ៉េស្យូម, វីតាមីន E និងជាតិសរសៃ ។ បរិមាណវីតាមីន C របស់គីវី នៅខ្ពស់ជាង២ដង ប្រៀបនឹងក្រូច ។
២- ផ្លែប៉ោម
ផ្លែប៉ោមសម្បូរសារជាតិប្រឆាំងអុកស៊ីតកម្ម និង flavonoid ជួយបន្ថយហានិភ័យមហារីកពោះវៀនធំ, ឈឺបេះដូង និងស្ត្រូក ។ វាជាផ្លែឈើត្រូវបានអ្នកជំនាញការទូន្មានគួរបរិភោគពេលពោះទទេ ។
៣- ស្ត្របឺរី
ស្ត្របឺរីក៏ជាផ្លែឈើមានបរិមាណសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត ជួយការពារសរីរាង្គផុតពីភ្នាក់ងារបង្កមហារីក, ទប់ស្កាត់ជំងឺស្ទះសរសៃឈាម និងពពួករ៉ាឌីកាល់សេរី ។
៤- ក្រូច
ទទួលទានទឹកក្រូចច្របាច់ ២ ទៅ ៤ ផ្លែ ក្នុង១ថ្ងៃពេលពោះទទេ នឹងជួយបន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់, ទប់ស្កាត់ និងជំនួយព្យាបាលក្រួសតម្រងនោះ, ទន្ទឹមនោះបន្ថយហានិភ័យមហារីកពោះវៀន ។
៥- ឪឡឹក
ឪឡឹកផ្ទុកដល់ ៩២% ទឹក និងមាន glutathione ជួយបង្កើនប្រព័ន្ធអង្គបដិបក្ខ ។ ឪឡឹកក៏ជាប្រភព lycopene ដ៏ល្អ -សារជាតិប្រឆាំងអុកស៊ីតកម្មប្រឆាំងមហារីក ។
៦- ត្របែក និងល្ហុង
ផ្លែឈើទាំង២នេះ ក៏ផ្ទុកបរិមាណវីតាមីន C ដ៏ខ្ពស់ ។ ត្របែកសម្បូរជាតិសរសៃ និងជួយទប់ស្កាត់អាការៈទល់លាមក ។ ល្ហុងមាន Carotene ដ៏ច្រើនល្អបំផុតសម្រាប់ភ្នែក ៕ លីសា