បុរសមានដើមកំណើតឥណ្ឌាម្នាក់ ត្រូវបានចាប់ខ្លួនដោយសារតែរំលោភសត្វគោមួយក្បាល នៅក្នុងកសិដ្ឋានចិញ្ជឹមគោ រដ្ឋកាលីហ្វញ៉ា ប៉ុន្តែបុរសរូបនោះ បានអះអាងថា គោនោះជាប្រពន្ធរបស់គាត់ ចាប់ជាតិ។
លោក Rajiv Chowdhury អាយុ ៣៤ឆ្នាំ ត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅក្នុងទីក្រុង Pleasanton បន្ទាប់ពីម្ចាស់កសិដ្ឋានរាយការណ៍ទៅប៉ូលីស ក្រោយពេលគាត់ឃើញបុរសខាងលើ រំលោភគោរបស់គាត់។
ដំបូងឡើយ ម្ចាស់កសិដ្ឋានជឿជាក់ថា គោរបស់គាត់ប្រហែលត្រូវពពួកចចកមកយារយី ប៉ុន្តែនៅពេលគាត់ទៅដល់ជិត ទើបឃើញបុរសម្នាក់ស្រាតពាក់កណ្តាលខ្លួន ជាអ្នកបំពានលើគោគាត់សោះ។
លោក Ted Bukowski វ័យ ៦៧ឆ្នាំ ជាម្ចាស់កសិដ្ឋានបាននិយាយដូច្នេះថា “បុរសនោះបានសុំកុំឲ្យខ្ញុំបាញ់គាត់។ គាត់ប្រាប់ខ្ញុំថា គាត់នឹងឈប់ធ្វើបែបនោះទៀតហើយ ប្រសិនជាខ្ញុំមិនតេប្រាប់ប៉ូលីស”។
ម្ចាស់កសិដ្ឋានដដែលបញ្ជាក់ទៀតថា “បុរសខាងលើនិយាយថា គោនោះជាប្រពន្ធរបស់គាត់ចាប់ជាតិ ហើយនៅពេលខ្ញុំសួរគាត់ថា តើចង់និយាយពីអ្វី គាត់បានឆ្លើយថា គោនោះមានភ្នែក និងក្លិនដូចប្រពន្ធគាត់ ចំនែករស់ជាតិវិញឆ្ងាញ់ជាងប្រពន្ធគាត់ដែលបានស្លាប់ទៅហើយទៀត”៕
ប្រភព៖ World News Daily Report