Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងតួនាទីនៃទំនាក់ទំនងជប៉ុន-កម្ពុជា

spot_img

ភ្នំពេញ៖ ស្ពានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) រៀបចំបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងតួនាទីនៃទំនាក់ទំនងជប៉ុន-កម្ពុជា- នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។

ក្នុងកម្មវិធីនេះ ឯកឧត្តមឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី H.E.Mr. UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច ពិភាក្សា និងធ្វើបទបង្ហាញអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន តួនាទីនៃទំនាក់ទំនងជប៉ុន-កម្ពុជាក្នុងបរិបទនេះ ព្រមទាំងសក្តានុពលនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដូចដែលជប៉ុនបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនកាលពីខែធ្នូ ឆ្នាំមុន។

បទបង្ហាញ និងកិច្ចពិភាក្សាដោយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។ កិច្ចពិភាក្សាដោយឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម តាតវិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងឱកាសនេះគេសង្កេតឃើញមានមតិស្វាគមន៍ពីលោក វ៉ា កូរ៉ា ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) និងការសំណេះសំណាលបង្កើតបណ្តាញទំនាក់ទំនង ព្រមទាំងមានសំណួរចម្លើយយ៉ាងផុសផុលថែមទៀត។
បើតាម ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា បទបង្ហាញខាងលើនេះ គឺជាគំនិតផ្ទាល់ខ្លួនរបស់វាគ្មិន និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជរដ្ឋាភិបាលជប៉ុនឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×