ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េរបស់ សម្តេចធិបតី នាពេលនេះ បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសចំនួន ១៣លើក នៅបណ្តាប្រទេសនានាជុំវិញពិភពលោកកាលពីពេលកន្លងទៅ។

ក្រៅពីលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលជាការបោះជំហានដ៏សំខាន់មួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រុមហ៊ុនកូរ៉េជាច្រើន បានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាជាប្រទេសដែលមានអំណោយផលជាងគេ ក្នុងចំណោមបណ្តាប្រទេសអាស៊ានសម្រាប់ការបោះទុនវិនិយោគ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម