Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកលឿនជ្រុលទៅបុកបង្គោលភ្លើង និងរបងផ្ទះប្រជាពលរដ្ឋ

spot_img

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត toyota prius មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម រួចបន្តទៅបុករបងផ្ទះពលរដ្ឋអស់ពីរផ្ទាំងរងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៤ ចំនុចខាងលិចវិទ្យាល័យសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញពី2BT-5418 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវពី ២៧១ក្នុងទិសដៅពីលិចមកកើតក្នុងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ន ក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយដើមរាបដល់ដី រួចបន្តទៅបុករបងផ្ទះពលរដ្ឋខូចខាតអស់ចំនួនពីរផ្ទាំង ទើបរថយន្តបង្កទៅលែងលែងរួចហើយខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ រីឯអ្នកបើកបរវិញបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយ ជាមួយសាលាក្រុងនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img