Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា ក.ប.ប. រាជធានីភ្នំពេញ រកឃើញទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ៣ទីតាំង ពុំស្របតាមស្តង់ដារបច្ចេកទេស

spot_img

ភ្នំពេញ ៖ លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញបានខិតខំអនុវត្តតួនាទីរបស់ខ្លួន ស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង៣ខាងលើ ត្រូវបានមន្ត្រីយើងរកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាននោះទេ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×