សត្វចម្លែកនេះ មានរាងរៅខាងក្រៅគួរឲ្យខ្លាច ហើយស្រការបស់វារឹងណាស់ ។ តាមនោះគឺសភាវៈអាថ៌កំបាំងនេះ ត្រូវបានរកឃើញនៅបឹង Subhas Sorovar ទីក្រុង Kolkata ប្រទេសឥណ្ឌា ។ វាមិនដូចសត្វអ្វីៗទាំងអស់ដែលគេធ្លាប់ឃើញ ហើយក៏ធ្វើឲ្យអ្នកវិទ្យាសាស្ត្រខាងជីវសាស្ត្រ និងក្រុមអភិរក្សសត្វឡើង… ក្រញាញ់ខួរ ។
សត្វនេះឯងធ្វើឲ្យអ្នកវិទ្យាសាស្ត្រមិនទាន់រកចម្លើយឃើញ ។
សត្វចម្លែកនេះ បើតាមពលរដ្ឋក្នុងតំបន់ វាគឺជា “ឃាតករ” បំផ្លាញប្រព័ន្ធជីវសាស្ត្រចម្រុះនៅបឹងខាងលើ ។ តាមអ្នកប្រមាញ់បានសត្វចម្លែកនេះ ដោយចៃដន្យ ឈ្មោះ Shibu Mondol ឲ្យដឹងថា ៖ វាមានប្រវែងជាង១ម៉ែត្រ ទម្ងន់ប្រមាណ 5kg ។
ក្រោយមក Mondol និងមិត្តភក្តិម្នាក់បានយកវាធ្វើចំណីអាហារ ប្រាប់ថា ៖ យើងខ្ញុំពុំអាចកាប់វាជាកង់បានដោយកាំបិតទេ ព្រោះស្រការបស់វារឹងណាស់ ទាល់តែប្រើពូថៅទើបចាត់ការបាន ។
តើជាអម្បូរត្រី ឬ ក្រពើ?
តាមអ្នកជំនាញការ សត្វចម្លែកនេះ វាអាចសម្លាប់បានគ្រប់សភាវៈក្នុងបឹងរួមទាំងមនុស្សផង ។
តាម Mathe Mathew អ្នកជំនាញការមកពីស្ថាប័នពហុជីវសាស្ត្រជាតិឥណ្ឌា ប្រាប់ទស្សនាវដ្តី The Hindustan Times នោះតាមពិតទៅសត្វចម្លែកនេះ គេហៅថា “ក្រពើមាត់វែង” (Alligator Gar ហើយឈ្មោះវិទ្យាសាស្ត្រគឺ Atractosteus spatula) ។
អម្បូរសត្វនេះមាននៅតែតំបន់អាមេរិកកណ្តាល និងអាមេរិកខាងជើងប៉ុណ្ណោះ ហើយការមានវត្តមាននៅឥណ្ឌាគឺផ្តើមមកពីការជួញដូរសត្វ ហើយមានអ្នកទិញវាយកមកព្រលែងនៅទីនេះ ។
វាមានធ្មេញដ៏មុតស្រួចណាស់ ។
ពេលនេះអ្នកវិទ្យាសាស្ត្រកំពុងចាត់ក្រុមការងារឲ្យចុះស្រាវជ្រាវរុករក និងប្រមូលអម្បូរសត្វចម្លែកនេះ ដើម្បីចៀសវាងការរាលដាលធ្វើឲ្យខូចបរិស្ថានជីវសាស្ត្រចម្រុះ ៕ ចន្ទ្រា