Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់​

បន្ទាយមានជ័យ​ ៖ ​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ នៅ​ចំណុច​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ ។​

​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង បានអោយដឹងថា ៖ នៅវេលា​ម៉ោង ៨ ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ លោក​បាន​ទទួល​ព័ត៌មាន​ស្តីពី​ការជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​កើតហេតុ​ខាងលើ និង​ដោយ​អនុវត្តន៍​តាម​ការអនុលោម​របស់ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ រួមមាន ៖ ១-​ឈ្មោះ ខែ​ន វាសនា ភេទ ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​(​ជួញដូរ​) ២-​ឈ្មោះ សោម វាសនា ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ រួមជាមួយ​វត្ថុតាង​មាន ៖ -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន ទឹកកក ចំនួន ៥​កូន​ថង់ ស្មើ ៣.៣៨​ក្រាម -​ម្សៅ​ក្រាម​ពណ៌​ស​(​សា​ជូ​) ទម្ងន់ ៤៩៦​ក្រាម -​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង -​កាំបិត​ខ្វែវ ២​ដើម -​កាំបិត​សាំ​ម៉ូ​រ៉ៃ ២​ដើម -​ចំពុះទុង ១​ដើម -​ម៉ាស៊ីនកំដៅ​ហ្សី​ហ្សា ១​គ្រឿង -​អាយកូម ពណ៌​ខ្មៅ​ចំនួន ២​គ្រឿង -​កូន​ថង់សម្រាប់​ច្រក​គ្រឿងញៀន​មួយ ។​

លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង បានបញ្ជាក់​ថា ៖ ក្រោយពី​សាកសួរ និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​យោងតាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុស ច្បាប់ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ដោយ​ ៖​កូឡាប​

×