វាគឺជាអាពាហ៍ពិពាហ៍ដ៏កម្រ និងមិនធម្មតាមួយនៅក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា នៅពេលបុរសហិណ្ឌូម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងកណ្តុរញីមួយក្បាល ដែលគាត់អះអាងថាជាប្រពន្ធរបស់គាត់ចាប់ជាតិថ្មី។
បុរសយកសត្វធ្វើជាប្រពន្ធខាងលើមានឈ្មោះថា Chidhatma Basu អាយុ ៤១ឆ្នាំ។ គាត់បានបាត់បង់ប្រពន្ធជាទីស្រឡាញ់របស់គាត់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៧។
ឪពុកកូន ៤ខាងលើនិយាយថា គាត់ពិតជាមានការខ្លោចចិត្តយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែនៅពេលប្រពន្ធគាត់បាត់បង់ជីវិត ប៉ុន្តែថ្ងៃមួយគាត់បានប្រទះឃើញរឿងមិនធម្មតាមួយ នៅពេលមានកណ្តុរតូចមួយក្បាលបានបង្ហាញខ្លួននៅមុខទ្វាររបស់គាត់ ហើយកណ្តុរនោះមានភ្នែក និងច្រមុះដូចភ្នែក និងច្រមុះរបស់ប្រពន្ធគាត់។
បុរសខាងលើបញ្ជាក់ថា នៅពេលបានឃើញបែបនោះ គាត់បានយល់យ៉ាងលឿនថា សត្វកកេរនោះជាប្រពន្ធរបស់គាត់ដែលបានស្លាប់ ហើយចាប់ជាតិជាកណ្តុរ។
គាត់បញ្ជាក់ថា គាត់បានឲ្យកណ្តុរនោះស៊ីនំ ដែលប្រពន្ធគាត់ចូលចិត្ត ហើយវាបង្ហាញក្តីស្រឡាញ់ និងបានសម្លឹងមើលមកគាត់ ដូចប្រពន្ធរបស់គាត់ធ្លាប់ធ្វើដាក់គាត់ដែរ។
Chidhatma Basu ក៏បានទៅសួរមន្ត្រីវិហារពីរឿងរបស់គាត់ ហើយក៏បានទទួលការបញ្ជាក់ថា កណ្តុរនោះពិតជាប្រពន្ធរបស់គាត់ចាប់ជាតិមែន។
សូមបញ្ជាក់ថា សាសនាហិណ្ឌូមានជំនឿថា មនុស្សដែលស្លាប់ទៅក៏អាចចាប់ជាតិក្លាយទៅជាសត្វបានដែរ ប៉ុន្តែក្នុងសាសនានេះ ការរៀបការរវាងមនុស្ស និងសត្វ គឺជារឿងកម្រកើតមានណាស់។
ការសម្រេចចិត្តរៀបការជាមួយនឹងកណ្តុររបស់បុរសខាងលើ បានក្លាយជារឿងដ៏ចំរូងចំរាស់នៅក្នុងប្រទេសឥណ្ឌា និងមានប្រតិកម្មជាច្រើនផងដែរ។
អ្នកខ្លះ ធ្វើការរិះគន់យ៉ាងខ្លាំងទៅលើបុរសនោះ ដោយបានលើកឡើងថា វានឹងធ្វើឲ្យប្រទេសឥណ្ឌា មានមុខមាត់មិនល្អ និងត្រូវគេចាត់ទុកថា ជាប្រទេសសម្បូរដោយមនុស្សរៀបការនឹងសត្វ៕ សុភ័ក្ត្រ
ប្រភព៖ World News Daily Report