Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកាមរីបាឡែន បោះពួយយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវក្រឡាប់ផ្ងារជើង

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត កាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែករថយន្តក្រឡាប់ផ្ងារជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០:៤០នាទីយប់ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ ចំនុចក្បែស្ពានកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខកោះកុង 2A1888 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានកោះនរា ក្នុងទិសដៅពីលិចមកកើតក្នុងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើមិនបានប្រយ័ត្នក៏រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ចំណែករថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើងរងការខូចខាតធ្ងន់ធ្ងរត្រូវបានបងប្អូនជួយលើកឲ្យផ្កាប់ដូចដើមវិញ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកតៃកុងសមត្ថកិច្ចឃាត់យកទៅសួរនាំបន។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញចុះមកដល់វាស់វែងនឹងធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំការដោះស្រាយនៅពេលក្រោយ៕សា មេត

spot_img