Saturday, May 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តចុះពិនិត្យផ្លូវបាក់ស្រុត និងច្រាំងព្រែកកុយ តម្រូវឲ្យស្ថាប័នជំនាញ ជួសជុលឡើងវិញ

ខេត្តកំពង់ចាម: គ្រោះមហន្តរាយដោយទឹកជំនន់ពីរទន្លេមេគង្គធ្វើឲ្យផ្លូវបេតុងត្រូវបាក់សុទ្ធប្រវែង១៧០ម៉ែត្រ និងផ្ទាំងថ្មរៀបដូចកាំជណ្ដើរទប់ច្រាំងកុំឲ្យបាក់ស្ថិតនៅភូមិអន្លង់គគីរ ឃុំព្រែកកុយស្រុកកងមាស ក៏ត្រូវបានស្រុតចុះទៅក្រោមធ្វើឱ្យមានការព្រួយបារម្ភដល់លំនៅដ្ឋានពលរដ្ឋ។ជាក់ស្ដែងនាព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តអមដំណើរដោយសហការីជាច្រើននាក់បានចុះទៅពិនិត្យ។ ជាមួយនោះបានឱ្យមន្ទីរធនធានទឹកនិងក្រសួងធនធានទឹកត្រូវចុះសិក្សាដើម្បីស្ថាបនាខ្នងទំនប់ដែលបាក់ស្រុកនេះឡើងវិញឲ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់។

លោកភោគ សាវុធ អភិបាលស្រុកកងមាសបានឱ្យដឹងថា: ដោយសារតែគ្រោះមហន្តរាយពីទឹកជំនន់ទន្លេមេគង្គជាហេតុធ្វើឲ្យច្រាំងព្រែកប្រវែង២០០ ម៉ែត្រ ត្រូវបានបាក់ស្រុតដោយមកកៀកនិងលំនៅឋានរបស់ប្រជាពលរដ្ឋ។ដោយមើលឃើញបញ្ហាបែបនេះឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ហ្នឹងអញ្ជើញចុះពិនិត្យដោយផ្ទាល់ជាមួយស្ថាប័នជំនាញមន្ទីរធនធានទឹកនិងអូតូនិយមខេត្ត។ជាមួយនោះក្រសួងធនធានទឹកក៏បានចុះសិក្សានិងធ្វើរបាំងរៀបថ្មដូចកាំជណ្ដើរដើម្បីទប់ច្រាំងព្រែកកុំឲ្យបាត់នៅក្នុងអំឡុងឆ្នាំ២០២១ ដែលរងការខូចខាតនិងបាក់ច្រាំងកៀកទៅដល់លំនៅឋានរបស់ពលរដ្ឋ។

អភិបាលស្រុកកងមាសបានបន្តឲ្យដឹងទៀតថា លុះមកដល់ឆ្នាំ២០២៤ពេលដែលទឹកទន្លេឡើងហូរចូលព្រែកក្នុងរដូវវស្សានិងហូរចេញចូលទៅក្នុងទន្លេវិញ។ ជាហេតុធ្វើឲ្យរបាំងដែលរៀបដាក់ដុំថ្មដូចកាំជណ្ដើរតាមលក្ខណៈបច្ចេកទេសត្រូវបានស្រុតខូចខាតរួមទាំងផ្លូវបេតុងផងដែរ។ ជាមួយនោះអាជ្ញាធរខេត្តបានដាក់ផែនការឲ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរួមទាំងក្រសួងធនធានទឹកត្រូវតែប្រញាប់ចុះសិក្សាធ្វើការជួសជុលជាបន្ទាន់ឲ្យបានរួចរាល់មុនរដូវវស្សាឈានចូលមកដល់នាពេលខាងមុខ។

លោកអ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានឲ្យដឹងដែរថា តាមការចុះពិនិត្យពីអាជ្ញាធរខេត្តផ្លូវបេតុងដែលបាក់ស្រុតរួមទាំងផ្លូវកៅស៊ូមានប្រវែង ១៧០ម៉ែត្រ ដោយទទួលបានការណែនាំពីរឯកឧត្តមអភិបាលខេត្តមន្ទីរក៏បានរៀបចំស្ថាបនាផ្លូវបេតុងមួយខ្សែវៀងដែលមានប្រវែង២៣០០ម៉ែត្រទទឹង៥ ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក។ ចំពោះថ្មដែលរៀបដោយក្រសួងធនធានទឹកដូចកាំជណ្ដើរនៅច្រាំងព្រែក ដើម្បីទប់កុំឲ្យបាក់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក៏ត្រូវបានរងការខូចខាត។ អាជ្ញាធរខេត្តក៏បានឲ្យស្ថាប័នជំនាញចុះពិនិត្យនិងសិក្សា។ដើម្បីជួសជុលឡើងវិញ។សម្រាប់ផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ស្ថាបនាដែលមានថវិការរបស់ADB ក្រោមបដិភាគថវិការបស់រាជរដ្ឋាភិបាលកម្ពុជា
ដែលជាគម្រោងក្រុមហន្តរាយនៅអាស៊ីតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
និយាយរួមនៅចំណុចដែលខូចខាតក្នុងឃុំព្រែកកុយនេះ ត្រូវបានអាជ្ញាធរខេត្តដាក់ផែនការឲ្យជួសជុលជាបន្ទាន់ឡើងវិញ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តបានអញ្ជើញទៅពិនិត្យទ្វារទឹកនៅទំនប់ស្ទឹងឆ្វេង ដែលមានព្រហ្មទល់ស្រុកកងមាសជាមួយនឹងស្រុកបាធាយ ព្រោះនៅទីនោះគឺមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋសម្រាប់ស្ទាក់ទឹកធ្វើស្រែក្នុងរដូវប្រាំងដោយមិនមានបញ្ហាណាមួយចោទឡើងនោះទេចំពោះសមិទ្ធផលនេះត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋាននាំគ្នាត្រេកអរទៀតផង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×