Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា ក.ប.ប. រាជធានីភ្នំពេញរកឃើញទំនិញឈាមជ្រូក និងសណ្តែកបណ្តុះ ពុំមានអនុលោមភាព សរុបចំនួន ៧៣គីឡូក្រាម

spot_img

ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ៖ -ផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម -សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី -មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេស តាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់ -ដូចនេះ មន្ត្រីជំនាញ បានដកហូតផលិតផលឈាម ចំនួន៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម។

ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដែលបានចុះមកត្រួតពិនិត្យដោយធ្វើកិច្ចសន្យាកែតម្រូវដូចតទៅ៖ – បញ្ឈប់ការដាក់លាយសារធាតុបន្ថែម(សារធាតុគីមី) លើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត – បញ្ឈប់ការផលិត ឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណា ដែលច្បាប់មិនអនុញ្ញាតិ – រៀបចំអនាម័យ ទុកដាក់សម្ភារ វត្ថុធាតុដើម ឱ្យបានល្អ – ម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែដើម្បីកែតម្រូវអនាម័យទីតាំងឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×