Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត range rover បើកបត់កាត់ទទឹងផ្លូវ ជ្រុលបុកម៉ូតូឌ្រីមសង់ ប៉ើងលើចិញ្ចើមផ្លូវបណ្តាលបុរសម្នាក់រងរបួសធ្ងន់

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក rangrover មួយគ្រឿងក្នុងល្បឿនលឿន បានបត់ឆ្វេងកាត់ទទឹងផ្លូវស្របពេលម៉ូតូជិះផ្លូវត្រង់លឿន បុកចំពាក់កណ្តាលពេញទំហឹងប៉ើងលើចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤ ចំនុចមុខផ្សារទំនើបខេម៉ល ស្ថិតនៅតាមបណ្ដាលផ្លូវវេងស្រេង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍ជ័យ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកrangrover ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2AB-2928 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវែងស្រេង ទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខផ្សារទំនើបខេម៉ល បានបួងចង្កូតបត់ឆ្វេងកាត់ទទឹងផ្លូវស្របពេលមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1DH-2878 ជិះដោយបុរសម្នាក់ធ្វើដំណើរត្រង់តាមបណ្ដោយផ្លូវវេងស្រេង ពីលិចមកកើតក្នុងល្បឿនលឿនក៏បានបុករថយន្ត rangrover ពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូប៉ើងទៅចិញ្ចើមផ្លូវ រងរបួសបុរសជាម្ចាស់ម៉ូតូធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ រីឯរថយន្តបង្កមិនព្រមឈប់ដោះស្រាយ បានព្យាយាបើករត់រហូតទៅដល់ផ្លូវបេតុងស្ងាត់មួយកន្លែង ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានប្រគល់រថយន្ត និងអ្នកបើកបរឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ក៏បានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូនិងរថយន្ត ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពីក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img