Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូជិះលឿនបុករថយន្ត TACOMA បើកបត់ត្រឡប់ក្រោយ បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនអកហ្សឺរថយន្ត TACOMA បើកបត់ត្រឡប់ក្រោយជាន់ហ្រ្វាំងមិនទាន់ បុកពេញទំហឹងកៀបម៉ូតូជាប់រថយន្តរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:២០នាទីយប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៤ ចំនុចទលមុខភោជនីយដ្ឋានដៃអូនលើផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TACOMAពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BK-8150 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុទល់មុខភោជនីយដ្ឋានដៃអូន ក៏បានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយ ស្របពេលមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2JY-0724 ជិះដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់ទិសដៅពីលិចមកកើតយ៉ាងលឿន ក៏អកហ្សឺជាន់ហ្រ្វាំងមិនទាន់បុកចំពីមុខចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យកៀបម៉ូតូជាប់រថយន្តខូចខាតយ៉ាងដំណំ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាសងជាសំណង បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img