ខេត្តកំពង់ចាម : យុវជនយុវនារីរាប់រយនាក់ មកពីតាមបណ្ដាលស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាម បានបោះជំរំនៅក្នុងបរិវេណវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ក្រោមប្រធានបទ”យុវជនសតវត្សទី២១ ជួយសង្គមជាតិ” ត្រូវបានធ្វើឡើងដើម្បីបង្ហាញបទពិសោធន៍និងចំណងសាមគ្គីភាពរវាងគ្នាទៅវិញទៅមករបស់ក្រុមយុវជន ។ដែលមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៥មីនា រហូតដល់ថ្ងៃទី ៣០មីនា ឆ្នាំ២០២៤។

លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានគូសបញ្ជាក់ហើយដឹងនៅការសំណេះសំណាល។នាយប់ថ្ងៃទី២៧មីនាថា: ឆ្នាំនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមបានរៀបចំការបោះជំរំយុវជនថ្នាក់ខេត្តដោយមានប្រតិភូយុវជនមកពីបណ្ដាក្រុមប្រឹក្សាយុវជនកម្ពុជាយុវជនកាយរិទ្ធយុវជនកាកបាទក្រហមយុវជនសហព័ន្ធយុវជនកម្ពុជាតាមបណ្ដាវិទ្យាល័យនៅទូទាំងដបស្រុកក្រុងនិងមានប្អូនៗយុវជនស្ម័គ្រចិត្តមកពីវិទ្យាល័យកោះសុទិនថ្នាក់ដឹកនាំប្រតិភូយុវជននិងគណៈកម្មការរៀបចំបោះជំរំដែលមានចំនួនសរុបរហូតដល់៦០០នាក់។

ប្រធានបន្ទីរអប់រំខេត្តបានបន្តឲ្យដឹងទៀតថានៅព្រឹកថ្ងៃទី១ទី២និងទី៣ ត្រូវនឹងថ្ងៃទី២៥-២៧ ខែមីនា ប្រតិភូយុវជនទាំងអស់ បានធ្វើដំណើរចេញពីស្រុក-ក្រុង តាមមធ្យោបាយរៀងៗខ្លួននិងបានមកដល់កន្លែងបោះជំរំនៅបរិវេណវិទ្យាល័យកោះសូទិន ដោយសុវត្ថិភាព។បន្ទាប់មកប្រតិភូយុវជនទាំងអស់បានជួបជុំបែងចែកក្រុមសិក្សាពីបទបញ្ជាផ្ទៃក្នុងជំរំនិងរៀបចំតុបតែងជំរំ។បន្ទាប់មកគណៈកម្មការរៀបចំជំរំនិងលោកលោកស្រីប្រធានប្រតិភូបានចូលរួមសែនក្រុងពាលី ដើម្បីសុំសេចក្តីសុខសប្បាយ និងជោគជ័យលើការរៀបចំបោះជំរុំយុវជននេះ។នៅរសៀលថ្ងៃដដែលប្រតិភូយុវជនទាំងអស់និងបន្តហ្វឹកហាត់ជំនាញចំណងនិងសំណង់អំពីខ្សែដើម្បីរៀបចំសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដូចជារានតុ ដាក់សម្ភារៈម្ហូបអាហារ តុនិងកៅអីអង្គុយជាដើមបន្ទាប់មកចាប់ផ្ដើមចម្អិនម្ហូបអាហារតាមក្រុមនីមួយៗ ដើម្បីប្រកួតប្រជែងដាក់ពិន្ទុពីរគណៈកម្មការវាតម្លៃមកហូបអាហារ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានថ្លែងឲ្យដឹងដែរថា ក្នុងនាមអាជ្ញាធរខេត្តសូមកោតសរសើរចំពោះក្មួយៗដែលកន្លងមកបានយកអស់ពីកម្លាំងកាយបញ្ញាស្មារតីខិតខំប្រឹងប្រែងបំពេញតួនាទីដ៏ថ្លៃថ្លាក្នុងការងារក្រុមប្រឹក្សាយុវជនកម្ពុជា រហូតទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ ពិសេសត្រូវបបានថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡា ការិយាល័យយុវជនមន្ត្រីបុគ្គលិក លោកគ្រូអ្នកគ្រូ ធ្វើការជ្រើសរើសចូលរួមការបោះជំរុំយុវជនខេតកំពង់ចាមដើមឆ្នាំ២០២៤ នាឱកាសនេះ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី


















