Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូទាក់ដៃចង្កូតនិងរ៉ឺម៉ក ដួលចូលក្រោមកង់រថយន្តកុងតឺន័រ កិនស្លាប់មួយរំពេច

spot_img

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបែកខួរស្លាប់នៅនឹងកន្លែងកើតភ្លាមៗ ខណៈពេលជិះម៉ូតូទាក់ដៃចង្កូតរ៉ឺម៉ក បណ្តាលឲ្យដួលស្របពេលរថយន្តកុងតឺន័រ បើកមកពីក្រោយស្របទិសគ្នាកិនពីលើចំក្បាល។ ករណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៤ ចំនុចក្បែរស្ពានអាកាសផ្សារដីហុយ លើផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សពជនរងគ្រោះ មានឈ្មោះ វ៉ាន ឆវឌ្ឍនា ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ ៤ ផ្លូវ៥២៨ ក្នុងភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនរងគ្រោះជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1CC-3635 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាណូយក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំនុចកើតហេតុ ក៏បានទាក់ដៃចង្កូតនិងរ៉ឺម៉កមួយគ្រឿង ជិះស្របគ្នាបណ្តាលឲ្យដួលស្របពេលមានរថយន្តកុងតឺន័រមួយគ្រឿង ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1361 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតជាព្រូ មកពីក្រោយស្របទិសគ្នាពីជើងមកត្បូងលឿន កិនពីលើចំក្បាលបុរសរងគ្រោះស្លាប់ភ្លាមៗ ហើយរថយន្តបន្តបើកទៅមុខតែត្រូវសមត្ថកិច្ចតាមឃាត់រថយន្តនិងបុរសម្នាក់ជាព្រូរថយន្តតែប៉ុណ្ណោះ ចំណែកអ្នកបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងជំនាញ ចុះមកដល់រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img