Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន មន្ត្រី​យោធា​អាង​អំណាច យក​កាំភ្លើង​ខ្លី​វាយ​ក្បាល អ្នកលក់​ប្រហិត​

spot_img

ភ្នំពេញ​ ៖ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន មន្ត្រី​យោធា​ម្នាក់ ដែល​ដក​កាំភ្លើង​វាយ​ក្បាល​អ្នកលក់​ប្រហិត​បែកក្បាល ដោយសារ​មិត្តភក្តិ​របស់​ខ្លួន បើកបរ​រថយន្ត​ក្រោម​ស្ថានភាព​ស្រវឹង ទៅ​បុក​រ៉ឺម៉ក់​ប្រហិត​របស់​ជនរងគ្រោះ​នោះ ត្រូវបាន​ដាក់ន្ធនាគារ PJ ដើម្បី​រង់ចាំ​ជំនុំជម្រះ​តាម​នីតិវិធី នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​ជន​ត្រូវ​ចោទ​រូបនេះ ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ទៅដល់​តុលាការ​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រោយពេល​ចាប់ខ្លួន​ដោយសារ​តែ​អាង​ជា​មន្ត្រី​យោធា ហើយ​ប្រើ​ហិង្សា​លើ​ជនរងគ្រោះ​។​

​ការសម្រេច​របស់​លោក​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​បន្ទាប់​ពី​លោកស្រី ស៊ឺ វណ្ណី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​មន្ត្រី​យោធា រូបនេះ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​មាត្រា​នេះ​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។​

​លោក ហូ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ដោយសារ​តែ​ភាគី​ទាំងសងខាង សម្របសម្រួល​គ្នា​មិនបាន ភាគី​ជនសង្ស័យ អាង​អំណាច​សងលុយ​ទៅ​ជនរងគ្រោះ​តិចតួច ចំណែក​ភាគី​ជនរងគ្រោះ ទាម​ទារជំងឺចិត្ត​ច្រើន​ពេក ដូច្នេះ​នគរបាល​របស់​លោក ក៏​សម្រេច​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ឲ្យ​តុលាការ​តែ​ម្តង​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ឈ្មោះ នួន ប៉ូ អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​តួនាទី​នាយរង​ការិយាល័យ​ហ្វឹកហ្វឺន នៃ​កង​ឯកភាព​ទីចាត់ការ​បំភ័ន្ត​អក្ខ​រ មាន​អត្តលេខ​០៥៩០៥១​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វណ្ណៈ អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ប្រហិត​ចៀន​តាម​រទេះ ស្នាក់នៅ​ផ្ទះជួល ភូមិ​គោក​ឃ្លា​ង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​កំពង់លាវ ឃុំ​កំពង់លាវ ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង​។​

​គួររំលឹកថា សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​យប់​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​ជនសង្ស័យ​យក​អាវុធ​ខ្លី ម៉ាក P08 លេខ​៥៨៥៤ វាយ​ក្បាល​ជនរងគ្រោះ​បែក​។​

​ដើមចម​ដែល​ឈាន​ដល់​ការប្រើ​អំពើហិង្សា​នេះ ផ្តើមចេញ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​មិត្តភក្តិ​របស់​ជនសង្ស័យ បើកបរ​រថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែន ក្រោម​ស្ថានភាព​ស្រវឹង ទៅ​បុក​រ៉ឺម៉ក់​ប្រហិត​របស់​ជនរងគ្រោះ នៅ​ចំណុច​មុខ​វត្ត​សំរោង​អណ្តែត តាមផ្លូវ​បេតុង​ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។​

​បន្ទាប់​មក​ជនសង្ស័យ បាន​ជិះ​រថយន្ត​ម៉ាក​ព្រូស មក​ជួយ​អន្តរាគមន៍ រហូត​ឈានដល់​ការបង្ក​ហិង្សា​លើ​ជនរងគ្រោះ​តែម្តង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×