Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនអ្នកសារព័ត៌មាន២នាក់ ដែលបានប្រើហិង្សា រំលោភលំនៅឋាន

spot_img

ខេត្តកណ្តាល៖ អ្នកសារព័ត៌មាន២នាក់ដែលបានប្រើហិង្សា រំលោភលំនៅឋាន និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានចូលទៅបង្ករឿងផ្ទះជនរងគ្រោះ ត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ មានមុខរបរសារព័ត៌មាន មានឈ្មោះដូចខាងក្រោម:១.ឈ្មោះ ឡេង សូរិយា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ ធី រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ
ជនសង្ស័យទាំង០២នាក់ខាងលើនេះបានប្រើហិង្សា រំលោភលំនៅឋាន និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានចូលទៅបង្ករឿងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×