Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាន នៅស្រុកពេជ្រាដា

spot_img

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញប្រកាសព័ត៌មាន នាថ្ងៃសុក្រនេះឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញ អមដំណេីរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាប្រធានប្រតិភូ អញ្ជើញចុះពិនិត្យទីតាំងកាប់រុករានទន្រ្ទានយកដីរដ្ឋ នៅភូមិសាស្ត្រស្រុកពេជ្រាដា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ករណីនេះ កម្លាំងជំនាញ និងអាជ្ញាធរត្រូវចុះស្រង់និន្ន័យដីព្រៃដែលរងការបំផ្លាញឲ្យបានជាក់ស្តែង ដើម្បីងាយស្រួលកំណត់អំពីដីព្រៃដែនដែលត្រូវអភិរក្ស ឬដីព្រៃសហគមន៍៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×