ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចម៉ែន សំអន ជំរុញឱ្យបុគ្គលិកពេទ្យ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ: ដើម្បីចូលរួមចំណែក លើកកម្ពស់ប្រសិទ្ធភាព និងការព្យាបាលជំងឺជូនពលរដ្ឋ ឱ្យមានគុណភាព

ស្វាយរៀង ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាព បាសាក់ថ្មី ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការរីកចម្រើនវិស័យសុខាភិបាលនៅខេត្តស្វាយរៀង ជាក់ស្តែង វត្តមានរបស់ មណ្ឌលសុខភាព បាសាក់ថ្មីនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិ បាលក្នុងការលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិបាលក្រោម ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរជូនដល់បុគ្គលិកសុខាភិបាលត្រូវ ៖ ១.បុគ្គលិកពេទ្យដែលកំពុង ធ្វើប្រតិបត្ដិការផ្ដល់សេវា លើការសង្គ្រោះ និងពិនិត្យ ព្យាបាល ជម្ងឺជូនប្រជាជន សូមប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។ ២.សូមបុគ្គលិក ពេទ្យប្រើប្រាស់កាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ និងចូលរួមថែររក្សា អនាម័យទាំងសម្ភារៈបរិក្ខារពេទ្យ និងទីធ្លា ពេទ្យទាំងមូលជាប្រចាំ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម