ភ្នំពេញ ៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១ដល់ទី៤ ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១ដល់ទី៤ ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឆ្នាំនេះ ដែលប្រព្រឹត្តទៅក្រោមមូលបទ ភាពរឹងមាំ និងនវានុវត្ត គឺជាជំនួបដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិភាក្សា និងតាមដានកិច្ចប្រឹងប្រែងរបស់អាស៊ាន ក្នុងការកសាងសហគមន៍ និងសមាហរណកម្មសេដ្ឋកិច្ច។ កិច្ចប្រជុំនេះក៏ផ្តល់ឱកាសដល់រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទំនាក់ទំនងប្រកបដោយន័យស្ថាបនា ជាមួយសមភាគីក្នុងយន្តការដែលដឹកនាំដោយអាស៊ាន ផ្សេងទៀត ដើម្បីធ្វើឲ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូជាច្រើន ដូចជា រដ្ឋមន្ត្រីាករបរទេសអូស្ត្រាលី ចិន កូរ៉េ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែសេឡង់ ណ័រវេស សាធារណរដ្ឋកូរ៉េ រុស្ស៊ី ស្រីលង្កា ទីម័រខាងកើត ថៃ និងវៀតណាម ផ្តោតសំខាន់លើការពង្រឹងចំណងទ្វេភាគី និងពិភាក្សាពីផលប្រយោជន៍ និងការព្រួយបារម្ភរួម៕ ដោយ ៖ បញ្ញាស័ក្តិ
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១ដល់ទី៤ ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ៖