Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងអរិយក្សត្រ កើតទុក្ខមិនសុខចិត្ត ក្រោយពេលរដ្ឋបាលក្រុងអរិយក្សត្រ ដកតំណែង

spot_img

ខេត្តកណ្ដាល៖ រដ្ឋបាលក្រុងអរិយក្សត្រ បានសម្រេចដកតំណែង លោកសួរ ចន្ទរិទ្ធិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងអរិយក្សត្រ និងផ្ទេរភារកិច្ចឲ្យលោកទៅជាអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋបាលក្រុងអរិយក្សត្រវិញ ។ រដ្ឋបាលក្រុងអរិយក្សត្រ បានតែងតាំងលោក ស៊ុក ធិកា អត្តលេខ ១៩០១២០០០២៤ ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ២ (ខ៣.២) ជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃក្រុងអរិយក្សត្រ ជំនួសវិញ។

ក្រោយពីត្រូវបានដកតំណែងបានធ្វើឲ្យ​លោកសួរ ចន្ទរិទ្ធិ កើតទុក្ខមិនសុខចិត្តឡើយ លោកក៏បានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅលោកចាន់ តារា អភិបាលក្រុងអរិយក្សត្រពិនិត្យ លើការសម្រេចរបស់រដ្ឋបាលក្រុងអរិយក្សត្រ លើការសម្រួល ភារកិច្ចរបស់លោកដោយលោកបានចាត់ទុកថាមានភាពមិនប្រក្រតីទាល់តែសោះ។

យោងតាមកំណត់ហេតុប្រជុំរបស់រដ្ឋបាលក្រុងអរិយក្សត្រ ការដកហូតតំណែងខាងលើនោះ ដោយសារតែលោក សូរ ច័ន្ទរិទ្ធី គឺមានបញ្ហាកើតឡើងជាច្រើនលើក ទាំងនៅជាមួយមន្ត្រីក្រោមឱវាទ ទាំងនៅមជ្ឈដ្ឋានខាងក្រៅ ។ ក្នុងនោះ បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ការងារយឺតយ៉ាវក្នុងការផ្តល់សេវា ក៏ដូចជាអសមត្ថភាពក្នុងការដឹកនាំ។ ផ្អែកទៅតាម មាត្រា ៦៥ នៃព្រះរាជក្រឹត្យ លេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋ បាលថ្នាក់ក្រោមជាតិ ។ កន្លងមកលោកអភិបាលក្រុង តែងតែធ្វើការណែនាំដោយផ្ទាល់មាត់ជាមួយលោក តែលោកនៅតែមិនកែប្រែ លោកសូរ ច័ន្ទរិទ្ធី បានដាក់បន្ទុកមកលើមន្ត្រីដោយយកឈ្មោះថ្នាក់ដឹកនាំមកគម្រាមកំហែង ។ បង្កើតមន្ត្រីដើររកសេវានៅខាងក្រៅ បង្កើតបក្សពួក មន្ត្រីបែកបាក់សាមគ្គី ធ្វើការមិនគោរពទៅតាមឋានានុក្រម មិនគោរពទៅតាមកិច្ចសន្យា ដែលខ្លួនបានសន្យាជាមួយថ្នាក់ដឹកនាំខេត្ត…។ល។៕ រក្សាសិទ្ធដោយ ៖ សួងសាម

spot_img
×