Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូនៃប្រទេសអ៊ុយក្រែន ឈ្វេងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា

spot_img

ភ្នំពេញ ៖ គណៈប្រតិភូនៃអ៊ុយក្រែន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងឈ្វេងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសកិច្ចការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា។

នៅទីស្នាក់ការអាជ្ញាធរមីន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប គណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែន ដឹកនាំដោយ ឯកឧត្តម Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង និងឯកឧត្តម Ihor Bezkaravainyi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន ជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ ក៏មានការចូលរួមពី ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និងមន្រ្តីជំនាញមកពីអង្គភាពផ្តល់សេវារដ្ឋក្នុងគ្រាអា សន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)។

ឯកឧត្តម Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ុយក្រែន បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបានផ្តល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញរបស់ប្រទេសអ៊ុយក្រែន ដោយទទូលបានលទ្ធផលប្រកបដោយជោគជ័យ។

ឯកឧត្តម Bogdan Drapiaty ក៏បានលើកឡើងដែរថា ក្នុងជំនួបនេះ គណៈប្រតិភូអ៊ុយក្រែន មានគោលបំណងឈ្វេងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសកិច្ចការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា។ ឯកឧត្តម រំពឹងថានឹងអាចបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីកម្ពុជា ក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។

ក្នុងនាមតំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណចំពោះ គណៈប្រតិភូ និងមន្រ្តីជំនាញរបស់ប្រទេសអ៊ុយក្រែន ដែលអញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការសោកស្តាយចំពោះសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះរួមទាំងការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស និងសំណល់ជាតិផ្ទុះផ្សេងៗផងដែរ។

ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្ម ដល់ប្រជាជន និងប្រទេសកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាច្រើន ក៏ប៉ុន្តែ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានឯកភាពជាតិ សុខសន្តិភាពពេញលេញ ជាធ្លុងមួយដ៏រឹងមាំ ដែលជាបុរេលក្ខណសំខាន់សម្រាប់សកម្មភាពមីន និងការអភិវឌ្ឍជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមទៀតថា កត្តាជោគជ័យរបស់កម្ពុជាលើវិស័យសកម្មភាពមីន គឺបានមកការគាំទ្រ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ប្រកបដោយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការ និងភាពជាដៃគូពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នអាជ្ញាធរមីនជាសេនាធិការ ក្នុងការដឹកនាំសម្របសម្រួលការងារប្រចាំថ្ងៃ និងកសាងនូវគោលនយោបាយជាតិសម្រាប់វិស័យមីនទាំងមូល។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងបានអញ្ជើញរដ្ឋាភិបាលអ៊ុយក្រែន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ឯកឧត្តម ក៏បានចែករំលែកបទពិសោធន៍ល្អៗរបស់កម្ពុជា ក្នុងសកម្មភាពមីន ដែលក្នុងនោះរួមទាំងកិច្ចសង្រ្គោះជនរងគ្រោះផងដែរ និងបានជម្រាបទៅកាន់គណៈប្រតិភូប្រទេសអ៊ុយក្រែនផងដែរថា កម្ពុជានឹងបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

FILE Ñ An overview of Homs, Syria, on June 15, 2014.ÊAs the world takes in the grim realities of RussiaÕs invasion of Ukraine, many Syrians have watched with a horrifying sense of dŽjˆ vu and a deep foreboding about what lies ahead. (Sergey Ponomarev/The New York Times)
spot_img
×